បណ្ដាសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ

(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ  (ថ្ងៃទី ២៧ កក្កដាឆ្នាំ១៩៤៧-ថ្ងៃទី២៧កក្កដាឆ្នាំ២០១៧) នាថ្ងៃទី១៣កក្កដា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះគ្រួសារគោលនយោបាយ 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ (ថ្ងៃទី២៧កក្កដាឆ្នាំ១៩៤៧-ថ្ងៃទី២៧កក្កដាឆ្នាំ២០១៧) នាថ្ងៃទី១៣កក្កដា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះគ្រួសារគោលនយោបាយ និងសិស្សានុសិស្សក្រីក្រនៅស្រុក Con Dao ខេត្ត Ba Ria Vung Tau។ អនុប្រធានរដ្ឋបានលើកសរសើរបណ្ដាគណៈកម្មាធិការបក្ស រដ្ឋអំណាចតំបន់ ក្នុងការងារអនុវត្តប្រកបដោយប្រសិទ្ធភាពគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ក្នុងការងារតបស្នងសងគុណ ធានាសុខុមាលភាពសង្គមថែទាំជីវភាពរស់នៅខាងសម្ភារះ និងស្មារតីសំរាប់គ្រួសារគោលនយោបាយ អ្នកមានគុណូបការះចំពោះបដិវត្តន៍ និងកុមារនៅក្នុងតំបន់។ នាថ្ងៃដដែល នៅខេត្ត Quang Tri ប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅដាក់កម្រងផ្កា អុជធូប គោរពវិញ្ញាណក្ខ័ន្ឌវីរយុទ្ធជនពលីនៅមណ្ឌលកេរ្តិ៍តំណែលកំពែងបុរាណ Quang Tri និងឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son។ក្នុងឱកាសនេះដែរ ក្រុមការងារនៃរណៈសិរ្សមាតុភូមិវៀតណាមក៏បានទៅសាកសួរសុខទុក្ខ ជូនអំណោយលើកទឹកចិត្តគ្រួសារគោលនយោបាយ នៅខេត្ត Quang Tri ទៀតផង។

បណ្ដាសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ - ảnh 1បណ្ដាសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ 

  នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវីធី” អណ្ដាតភ្លើងពីបេះដូង”។ កម្មវិធីនេះបានលើកតម្កើង និងរំលឹកគុណបំណាច់របស់បណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺ កម្មាភិបាល បុគ្គលិកឆ្នើម នៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ យុទ្ធជនជំងឺចំនួន៩ រួមមាន៖Duy Tien, Kim Bang, Liem Can ( ខេត្ត Ha Nam) Thuan Thanh ( ខេត្ត Bac Ninh) Lang Giang (ខេត្តBac Giang)Nho Quan (ខេត្ត Ninh Binh)  ខេត្ត Thai Binh, ខេត្ត Thanh Hoa និងខេត្ត Nghe An៕

ប្រតិកម្មទៅវិញ

ផ្សេងៗ