បណ្ដាសកម្មភាពជាក់ស្ដែងរំលឹកខួបអនុស្សាវរីយ៍លើកទិ៨៥ទិវាបង្កើតសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ

បណ្ដាសកម្មភាពជាក់ស្ដែងរំលឹកខួបអនុស្សាវរីយ៍លើកទិ៨៥ទិវាបង្កើតសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ - ảnh 1
បណ្ដាសកម្មភាពជាក់ស្ដែងរំលឹកខួបអនុស្សាវរីយ៍លើកទិ៨៥ទិវាបង្កើតសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៨៥ទិវាបង្កើតសម្ព័ន្ធសមាគម
យុវជន​កុម្មុយនីស្តហូជីមិញ (ថ្ងៃទី២៦មិនាឆ្នាំ១៩៣១-ថ្ងៃទី២៦មិនាឆ្នាំ២០១៦) ​នា
យប់​ថ្ងៃទី២០​មិនា នៅទីក្រុង Ha Tinh ( ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តទៅ​
កម្មវិធីជួប​ប្រាស្រ័យ​សិល្បះ ដោយប្រធានបទ៖ ច្រៀងជានិច្ច ស្ដីអំពីគោលជំហរ
​របស់យុវវ័យ​វៀតណាម។ ថ្លែងមតិនៅទីនេះ លោក Nguyen Long Hai លេខាមជ្ឈឹម
សម្ព័ន្ធ​សមាគមយុវជន និងជាប្រធានក្រុមប្រឹក្សាកុមារជំទង់មជ្ឈឹម​បានអះអាងថា៖

          “ កម្មវិធីជួបប្រាស្រ័យសិល្បះនេះត្រូវបានរៀបចំឡើងនៅស្រុកកំណើត​របស់
សមាជិក​ដំបូងនៃសម្ព័ន្ធសមាគមយុវជន​កុម្មុយនីស្តហូជីមិញ និង​ក្នុងឱកាសរំលឹក
ខួបអនុស្សាវរីយ៍លើកទី៨៥ទិវាបង្កើតសម្ព័ន្ធសមាគមយុវជន​កុម្មុយនីស្តហូជីមិញ
 ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរំលឹកអំពី​ជំនាន់យុវជនមុនៗដែលបាន
ពូនជ្រុំអោយជំនាន់យុវវ័យវៀតណាម។ កម្មវិធីនេះជា​សារមួយរបស់ជំនាន់វ័យក្មេងវៀតណាម នាបច្ចុប្បន្ន ថានឹងអះអាងអំពីការបន្តអណ្ដាតភ្លើងបដិវត្តន៍ បន្តកត់
ត្រាឡើងទំព័រប្រវត្តិសាស្ត្រភ្លឺស្វាង បំពេញល្អភារកិច្ចរបស់ជំនាន់​វ័យក្មេងក្នុងដំណាក់
កាលបដិវត្តន៍ថ្មី៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ