បណ្ដាសកម្មភាពនៅ Festival សមុទ្រ Nha Trang ឆ្នាំ២០១៣។

បណ្ដាសកម្មភាពនៅ Festival សមុទ្រ Nha Trang ឆ្នាំ២០១៣។ - ảnh 1
បណ្ដាសកម្មភាពនោ Festival សមុទ្រ Nha Trang ឆ្នាំ២០១៣។


        VOV-នាថ្ងៃទី១០មិថុនានៅទីក្រុងសមុទ្រ Nha Trang ខេត្ត Khanh Hoa ភាគ​កណ្ដាលវៀតណាមបានបន្តប្រព្រឹត្តទៅបណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌសកម្ម
ភាព Festival សមុទ្រឆ្នាំ២០១៣ - Nha Trang - សមុទ្រណាត់។

        មុននោះនាថ្ងៃទី៩មិថុនា ពិធីបុណ្យវិថីជាមួយការចូលរួមរបស់សិល្បករ​សិល្បការិនីរាប់រយនាក់សម្ដែងសម្លាក់បំពាក់បណ្ដាជនជាតិវៀតណាមនិង
សម្លាក់បំពាក់សហគមន៍បណ្ដាជនជាតិរុស្ស៊ី កូរ៉េខាងត្បូង បារាំង ជប៉ុនបានទាក់
ទាញ​ភ្ញៀវ​ទេសចរណ៍រាប់ពាន់នាក់ក្នុងនិងក្រៅប្រទេស។

        នាថ្ងៃដ៏ដែលនៅទីក្រុង Nha Trang គណៈចាត់ចែងដំបន់ឆ្នេរសមុទ្រភាគ​
កណ្ដាល​បានរៀបចំសិក្ខាសាលាឯកទេស “អភិវឌ្ឍន៍ផលិតផលទេសចរណ៍
បណ្ដា​ខេត្តឆ្នេរសមុទ្រភាគកណ្ដាល”។ ថ្លែងមតិនៅសិក្ខាសាលា បណ្ដាដំណាង
បានចាត់​ទុក​ថា ដំបន់នីមួយៗគួរវិនិយោគដើម្បីមានផលិតផលវិសេសវិសាល
ក្រោយនោះ​ចងសម្ព័ន្ធបង្កើតក្រុមផលិតផល។ លោក Nguyen Quy Phuong ប្រធាន
​នាយកដ្ឋាន​ដំណើរទេសចរណ៍ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម​បានចាត់​
ទុក​ថា៖

        “ដើម្បីទទួលភ្ញៀវទេសចរណ៍នាវាសមុទ្រមកពីបណ្ដាដំបន់ខ្ញុំគិតថា​អំពី
ហេដ្ឋាន​រចនាសម្ព័ន្ធ យើងត្រូវមានគោលនយោបាយអនុគ្រោះវិនិយោគិនមក
សាងសង់​កំពង់។ ក្នុងពេលដែលយើងមានហេដ្ឋានរចនាសម្ព័ន្ធល្អ នឹងទាក់ទាញ
បានភ្ញៀវ​ទេសចរណ៍ពីព្រោះនាបច្ចុប្បន្នយើងស្ថិតនៅកណ្ដាលបណ្ដាមជ្ឈមណ្ឌល
ទេសចរណ៍សមុទ្រដ៏ធំ។ ត្រូវបង្កើនព័ត៌មានផ្សព្វផ្សាយបង្កើតបានសេវាកម្មមាន​
គុណភាព​ខ្ពស់។”

        នាព្រឹកថ្ងៃទី១០មិថុនា នៅទីលានទី២មេសា ក្រុមហ៊ុនភាគហ៊ុនកាហ្វេ Me Trang បានបំផុសកម្មវិធីជួយជ្រោមជ្រែង Truong Sa នឹងងូសបន្លាយដល់​ចុងខែ​ឧសភាឆ្នាំ
២០១៤។ លោក Le Van Nghia កុងស៊ុលកត្តិយស Uzbekistan ប្រចាំ​នៅ​វៀតណាម
បានឲ្យដឹងថា៖

        “ខ្ញុំរំជួលចិត្តនិងគាំទ្រឲ្យកម្មវិធីនេះ។ ខ្ញុំអាចបញ្ជូនសារនេះទៅដល់សហគមន៍
​ជន​វៀតណាមនៅ Uzbekistan និងបណ្ដាប្រទេស។ Truong Sa បានរឹងមាំទើប​យើង​
នឹងនរចិត្ត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ