បណ្ដាសកម្មភាពរំលឹកខួបទិវាកំណើតរបស់លោកប្រធានហូជីមិញ

(VOVWORLD) - នារសៀលថ្ងៃទី ១៧ ខែឧសភា ខេត្ត Bac Giang បានរៀបចំពិធីបូកសរុប និងប្រគល់ពានរង្វាន់នៃការប្រឡងស្វែងយល់អំពី “បក្សកុម្មុយនិស្ត វៀតណាមដ៏រុងរឿង លោកអ៊ុំហូជីមិញដ៏មហិមា ស្រុកកំណើតផ្លាស់ប្ដូរថ្មី”។
បណ្ដាសកម្មភាពរំលឹកខួបទិវាកំណើតរបស់លោកប្រធានហូជីមិញ - ảnh 1 សកម្មភាពរំលឹកខួបទិវាកំណើតរបស់លោកប្រធានហូជីមិញ (រូបថត៖ TTXVN)

ការប្រឡងនេះ ត្រូវបានបំផុសឡើង ក្នុងឱកាសនៃពិធីរំលឹកខួប លើកទី ៩០ ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្ត វៀតណាម (ថ្ងៃទី ៣ ខែកុម្ភះ ឆ្នាំ ១៩៣០- ថ្ងៃទី៣ ខែកុម្ភះឆ្នាំ ២០២០) លើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០-១៩ ឧសភា ២០២០)។ ការប្រឡងនេះ ទាក់ទាញបានអត្ថបទប្រឡងជាង ៩២ ពាន់។ គណមេប្រ យោគបានធ្វើការប្រគល់រង្វាន់ចំនួន ៣០ សម្រាប់អត្ថបទប្រឡងឆ្នើម។

នាថ្ងៃទី ១៧ខែឧសភា នៅមណ្ឌលកេរដំណែលជាតិពិសេស ATK Dinh Hoa ខេត្ត Thai Nguyen សម្ព័ន្ធយុវជនខេត្ត Thai Nguyen បានរៀបចំ “មហោស្រពយុវជនធ្វើតាមការដំបូន្មានរបស់លោកអ៊ុំហូជីមិញ ឆ្នាំ ២០២០។ ក្នុងឱកាសនេះដែរ សម្ព័ន្ធយុវជនខេត្ត Thai Nguyen បានលើកសរសើរគំរូយុវជនធ្វើតាមដំបូន្មានរបស់លោកប្រធានហូជីមិញចំនួន ៤៣ នាក់ និងប្រគល់អំណោយ ក៏ដូចជាការពិនិត្យសុខភាព និងផ្ដល់ថ្នាំសង្កូវដោយឥតគិតថ្លៃជូនគ្រួសារគោលនយោ បាយនៅស្រុក Dinh Hoa ខេត្ត Thai Nguyen ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ