បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ខែយុវជនឆ្នាំ ២០១៨

(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨៧ ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញ (ថ្ងៃទី ២៦ មិនា ឆ្នាំ ១៩៣១ - ថ្ងៃទី ២៦ និនា ឆ្នាំ ២០១៨) នាព្រឹក ថ្ងៃទី ២៤ មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅការសន្ទនា online រវាងលេខា ទី ១ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Le Quoc Phong ជាមួយ សមាជិកសម្ព័ន្ធយុវជននៅក្នុងនិងក្រៅប្រទេស។ 
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ខែយុវជនឆ្នាំ ២០១៨  - ảnh 1 បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ខែយុវជនឆ្នាំ ២០១៨ 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨៧ ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញ (ថ្ងៃទី ២៦ មិនា ឆ្នាំ ១៩៣១ - ថ្ងៃទី ២៦ និនា ឆ្នាំ ២០១៨) នាព្រឹក ថ្ងៃទី ២៤ មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅការសន្ទនា online រវាងលេខា ទី ១ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Le Quoc Phong ជាមួយ សមាជិកសម្ព័ន្ធយុវជននៅក្នុងនិងក្រៅប្រទេស។ ប្រធានបទស្នូលនៃការសន្ទនា លើកនេះជុំវិញការចាប់ផ្តើមអាជីពថ្មី។ លោក Le Quoc Phong បានចាត់ទុកថា៖

        «យើងខ្ញុំជំរុញយ៉ាងខ្លាំងក្រុមពិគ្រោះយោបល់សំរាប់មិត្តវ័យក្មេងដែលមាន ការផ្តើមគំនិតចាប់ផ្តើមអាជីព។ នាបច្ចុប្បន្ន បណ្ដាក្រុមពិគ្រោះយោបល់នេះត្រូវ បានបង្កើតនៅមជ្ឈឹមសម្ព័ន្ធយុវជន ហើយតភ្ជាប់នឹងសហគ្រិនចាប់ផ្តើមអាជីព ប្រកបដោយជោគជ័យដើម្បីជួយឧតប្ថម្ភបណ្ដាមិត្តវ័យក្មេង។ ទីបីជាបង្កើតបរិយា កាសជំរុញការចាប់ផ្តើមអាជីព ពិសេសគឺការចាប់ផ្តើមអាជីពឆ្នៃប្រឌិត។ ស្មារតីរួម គឺរក្សាឲ្យបានស្មារតីយ៉ាងខ្លាំងក្លានោះក្នុងយុវជនវៀតណាម ទន្ទឹមនឹងនោះ ក្នុង រយៈពេល ៥ ឆ្នាំខាងមុខ នឹងមានគំរោងការណ៍ចំនួន ១ ពាន់គំរោងត្រូវបានមជ្ឈឹមសម្ព័ន្ធយុវជនជួយឧបត្ថម្ភខាងប្រភពទុនផងនិងការពិគ្រោះយោបល់តភ្ជាប់ផង ដែរ។»

        នាយប់ថ្ងៃទី ២៣ មិនា នៅទីក្រុង Da Nang បានរៀបចំឡើងពិធីបើកមហោ ស្រពយុវជនដោយប្រធានបទ «មាតុប្រទេសក្រលែកមើលពីសមុទ្រ» និងពិធីលើកដម្កើងកម្មាភិបាលសម្ព័ន្ធយុវជនគំរូចំនួន ៣៦ រូប។ នាថ្ងៃដដែល សម្ព័ន្ធយុវជនទីក្រុងហាណូយក៏បានរៀបចំពិធីលើកសរសើរលេខាសភា

សម្ព័ន្ធយុវជនគូកែរដ្ឋធានី ឆ្នាំ ២០១៨ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ