បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម ទី២០វិច្ឆិកា

          (VOV)_នាថ្ងៃទី ១៧ វិច្ឆិកា អនុប្រធានរដ្ឋវៀតណាម លោកស្រី ​Nguyen Thi
Doan បានអញ្ជើញចូលរូមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ ​នៃទីវា​បង្កើតសា
លាអនុវិទ្យាល័យ Bac Ly ស្រុក Ly Nhan ខេត្ត Ha Nam ( ភាគខាងជើងវៀតណាម)  ជាស្រុកកំណើតរស់ចលនារៀនពូកែ ​បង្រៀន​ល្អ។ អនុប្រធានរដ្ឋ​ Nguyen Thi Doan បានប្រគល់ជូនគ្រឿងឥស្សារិយសន៍​ឯករាជ្យថ្នាក់លេខមួយសំរាប់សាលា
រៀនផងដែរ។

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម ទី២០វិច្ឆិកា - ảnh 1
អនុប្រធានរដ្ឋ Nguyen Thi Doan (VOV)

          នាថ្ងៃទី ១៧ វិច្ឆិកា នៅស្រុក Soc Son ជាយទីក្រុងហាណូយ ​សាលា​វិទ្យា
ល័យ Da Phuc បានរៀបចំពិធីរំលឹកខូបអនុស្សាវរីយ៍លើកទី៥០ ទិវា​បង្កើត ​និង ទទួលគ្រឿងឥស្សារិយស្សពលកម្មថ្នាក់ទី៣។ ថ្លែងមតិនៅ​ទីនេះ ឧបនាយករដ្ឋ មន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អបអរសាទរសមូ​ហភាពគ្រូ បង្រៀន កម្មាភិបាលសាលាក្នុងឱកាសរំលឹក​ខួបអនុស្សាវ រីយ៍ទិវាគ្រូបង្រៀន
វៀតណាម ទី២០វិច្ឆិកា។ 

នាថ្ងៃនេះដែរ ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវា
បង្កើតវិទ្យាស្ថានហិរញ្ញវត្ថុ និងទទួលគ្រឿងឥស្សារិយស្សន៍ហូជីមិញ ​ឧបនាយក រដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានអះអាងថា៖ វិទ្យា​ស្ថាន​ហិរញ្ញវត្ថុ ជា
មូល ដ្ឋានអប់រំ បណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សា និងក្រោយ​ឧត្តមសិក្សាជួរមុខ ក្នងវិស័យហិរញ្ញវត្ថុក្នុងប្រទេស មានកិត្យានុភាពនៅក្នុង​តំបន់និងអន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រីបានស្នើវិទ្យាស្ថានត្រូវលាតត្រដាង​អនុវត្តតាមសេចក្ដីសម្រេច ចិត្តរបស់គណះកម្មាធិការមជ្ឈឹម លើកទី ៨ ស្ដីពីការផ្លាស់ប្តូរថ្មីជាសារវ័ន្ត និង
ផ្លាស់ប្តូរថ្មីអប់រំ បណ្ដុះបណ្ដាលលើគ្រប់ជ្រុង​ជ្រោយ តភ្ជាប់ការបណ្ដុះបណ្ដាល
ជាមួយតម្រូវ ការអំពីប្រភពធនធានមនុស្ស និងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់
ខឿនសេដ្ឋកិច្ច។

          ក្នុងពេលនោះដែរ និស្សិតវៀតណាមនៅបណ្ដាមហាវិទ្យាល័យនៅ​រុស្ស៊ីបានរៀបចំសកម្មភាពជាច្រើនរំលឹកគុណបំណាចរបស់លោកគ្រូ ​អ្នក
គ្រូវៀតណាមដែរ។
​​​​​          នាព្រឹកថ្ងៃទី១៨វិច្ឆិកាមន្ទីបណ្តុះបណ្តាលនិងអប់រំទីក្រុង Can Tho  បាន
រៀបចំពិធីជួបមុខក្នុងឱកាសរំលឹកខូបលើកទី៣១នៃទិវាគ្រូបង្រៀនវៀតណាម។
ថ្លែងមតិនៅទីនេះលោក Vo Thanh Thong  អនុប្រធានគណះកម្មាធិការប្រជាជន
ទីក្រុង Can Thoបានអំពាវនាវឲ្យផ្នែកអប់រំជំរុញខ្លាំងចលនាប្រណាំងដើម្បីសម្រេច
ភារកិច្ចឆ្នាំសិក្សា២០១៣-២០១៤ដ៍ល្អប្រសើរ​និងបន្តរៀនសូត្រធ្វើតាមសីលធម៌លោក
ប្រធានហូជីមិញ។
​​​​           នាព្រឹកថ្ងៃទី១៨វិច្ឆិកានេះដែរ​សហភាពពលករទីក្រុងហូជីមិញបានរៀបចំពីធី
ជួបសំណេះសំណាលផងដែរ។សហភាពពលករទីក្រុងបានប្រគល់មេដាយអនុស្សា
វរីយ៍ជូណលោកគ្រូអ្នកគ្រុគំរូនៃផ្នែកអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ