បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម(២០/វិច្ឆិកា)

(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម(២០/វិច្ឆិកា)  ក្នុងទូទាំងប្រទេសបានប្រព្រឹត្តទៅសកម្មភាពលើកតម្កើងការរួមវិភាគទានរបស់គ្រូបង្រៀននានា។
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម(២០/វិច្ឆិកា) - ảnh 1បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម(២០/វិច្ឆិកា) 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម(២០/វិច្ឆិកា) ក្នុងទូទាំងប្រទេសបានប្រព្រឹត្តទៅសកម្មភាពលើកតម្កើងការរួមវិភាគទានរបស់គ្រូបង្រៀននានា។

          នាព្រឹកថ្ងៃទី១៨វិច្ឆិកា លោកគ្រូ អ្នកគ្រូឆ្នើមចំនួន១៦៨រូប ក្នុងឆ្នាំ២០១៧បានក្រសួងអប់រនិងបណ្ដុះបណ្ដាលលើកតម្កើងនៅ Van Mieu Quoc Tu Giam រដ្ឋធានីហាណូយ។ អ្នកគ្រូ Nguyen Thi Thanh Hue នាយិកាសាលាមេត្តេយ្យសិក្សា Ban Luoc សុ្រក Hoang Su Phi បានអោយដឹងថា៖

          “ មនោសញ្ជេតនារបស់ខ្ញុំពេលមកដល់ទីនេះគឺសប្បាយរីករាយនិងមោទនភាពណាស់ ដោយបានជួបប្រា ស្រ័យ គ្រូបង្រៀនក្នុងទូទាំងប្រទេស។ ខ្ញុំមោទនភាពអំពីមុខរបរនេះរបស់ខ្លួនណាស់។”

          នៅក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី៣៥នៃទិវា គ្រូបង្រៀនវៀតណាម លេខារងគណៈកម្មាធិការបក្សខេត្តនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hoa Binh លោក Nguyen Van Quang បានលើកសរសើរគ្រូបង្រៀនក្នុងខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ