បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិវៀតណាមទី២កញ្ញា

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិវៀតណាមទី២កញ្ញា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (VOV)

        Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៦៩នៃទិវាបុណ្យជាតិវៀតណាម​ទី​
២កញ្ញា លើកទី៤៥ការអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ នា
ព្រឹក​ថ្ងៃ​ទី១កញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានមកអុធ​ធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅសារៈមន្ទីហូជីមិញនៅទីក្រុង
ហូជីមិញ។

        នាព្រឹកថ្ងៃទី១កញ្ញា នៅទីក្រុងហូជីមិញ ពិព័ណ៌រូបថត ពង្រីកស្មារតី​បដិវត្តន៍​ខែសីហាក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសបានប្រារព្ធឡើង។​រូបថត
ជិត២០០ផ្ទាំងបានលើកត្រដែតសមិទ្ធិផលរបស់កងទ័ពប្រជាជនទូទាំង​ប្រទេស
និយាយរួមនិងទីក្រុងហូជីមិញនិយាយដោយឡែកក្នុងបុព្វហេតុកសាងប្រទេស
ជាតិនិងការពារមាតុប្រទេស។

        រីឯនៅខេត្ត Son La ទិវាបុណ្យវប្បធម៍បណ្ដាជនជាតិស្រុក Moc Chau អំណរ
ទិវាបុណ្យជាតិទី២កញ្ញាបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១សីហាដល់ថ្ងៃទី២​កញ្ញា។
មកចូលរួមទិវាបុណ្យ លោក Thao A Say ឃុំ Van Ho ស្រុក Moc Chau បានឲ្យដឹងថា៖

        “ជនរួមជាតិ Mong ក៏ដូចជាជនរួមជាតិផ្សេងៗ ក្នុងមួយឆ្នាំមានពិធីបុណ្យ​ធំៗ
​ជាច្រើន ប៉ុន្តែរីឯបុណ្យតេតឯករាជ្យជាទិវាសំខាន់បំផុត។ ជារៀងរាល់ឆ្នាំជិត​ដល់
ទិវាទី២កញ្ញា ជនរួមជាតិ Mong បានហូមកកណ្ដាលស្រុកដើម្បីជួប​ប្រាស្រ័យ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ