បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា
(VOV)_ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ នៅទីក្រុង Da Nang (ភាគកណ្ដាលវៀត
ណាម) បានប្រព្រឹត្តទៅ សកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្តូរវប្បធម៌ ពាណិជ្ជកម្ម វិនិយោគ រវាងបណ្ដាអង្គភាពអាជីវកម្មវៀតណាម និងឥណ្ឌា ជាច្រើន ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវា បង្កើតទំនាក់ទំនងការទូត និងលើកទី ៥ ទិវា បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងវៀតណាម និងឥណ្ឌា និងលើកទី ២០
នៃការបង្កើតទំនាក់ទំនង ឥណ្ឌា- អាស៊ាន។ ក្នុងថ្ងៃដើមដំបូង ឆ្នាំ ២០១៣ នាវាកង
ទ័ពជើងទឹកឥណ្ឌា Sudarshini បានចូលចតកំពង់ផែរ Tien Sa ចាប់ផ្តើមដំណើរទស្សនកិច្ច មិត្តភាពទីក្រុង Da Nang ។ នាយប់ថ្ងៃទី ២ មករា ក្រុមសិល្បះ Shwaas Rock Band នឹងមានការសម្ដែងសិល្បះ និងជួបប្រាស្រ័យជាមួយនិស្សិតនៃមហាវិទ្យាល័យ Da
nang។ លោក Luong Minh Sam នាយកមន្ទីកិច្ចការបរទេស ទីក្រុង Da Nang បាន
អោយដឹងថា÷
“ បណ្ដាសកម្មភាពនេះមានអត្ថន័យសំខាន់ចំពោះយើងខ្ញុំណាស់។ នេះគឺជាលើកដំបូង ឥណ្ឌារៀបចំសកម្មភាពធំៗ លើវិស័យជាច្រើន។ តាមរយះនោះ ដើម្បី
វិនិយោគិន Da Nang ក៏ដូចជាក្នុងតំបន់ ភាគខាងត្បូងវៀតណាម ស្គាល់ដល់ប្រទេសឥណ្ឌា ដើម្បីមានផែនការសហប្រតិបត្តិការ និងធ្វើអាជីវកម្មទីផ្សារនេះ។ និងនេះក៏ជា ឱកាសដើម្បី អង្គភាពអាជីវកម្មឥណ្ឌាមកដល់ Da Nang ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ពិសេសគឺកិច្ចសហប្រតិបត្តិការអំពីពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៌៕ ”
|
នាវាកង ទ័ពជើងទឹកឥណ្ឌា Sudarshini បានចូលចតកំពង់ផែរ Tien Sa(http://vtv.vn) |