បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាជ័យជំនះ Buon Ma Thuot

 បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាជ័យជំនះ Buon Ma Thuot - ảnh 1
ការតាំងពិព័រណ៌រូបភាពស្ដីពី៖ រស់ជាតិ ភាពស្រស់ស្អាតរបស់កាហ្វេ និងជីវភាពរស់នៅ

           (VOV)_ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាជ័យជំនះ Buon
Ma Thuot រំដោះខេត្ត Dak Lak និងអបអរសាទរពិធីបុណ្យកាហ្វេ Buon Ma Thuot ​
លើក​ទី​៥ ឆ្នាំ ២០១៥ នាថ្ងៃទី៩ មិនា នៅទីក្រុង Buon Ma Thuot ​គណៈកម្មាធិការ​ប្រ
ជាជន​ខេត្ត Dak Lak បានរៀបចំការតាំងពិព័រណ៌ ដោយ​ប្រធានបទ៖​ ដំណាក់កាល
ប្រវត្តិ​សាស្ត្រ​ និងអធិបតេយ្យភាពពិសិដ្ឋរបស់មាតុ​ប្រទេស។​ ការតាំងពិព័រណ៌លើក
នេះ​បាន​ឧទ្ទេសនាមវត្ថុ រូបភាពនិងឯកសារជា​ច្រើន​ ស្ដីអំពីអតីតកាលដ៏មោះមុត​អង់
អាចក្លាហាន​របស់​កងទ័ពនិងប្រជាជនខេត្ត Dak Lak ក្នុងនិទាឃរដូវឆ្នាំ ១៩៧៥ 
បណ្ដា​ការផ្លាស់ប្តូរថ្មី​នៃ​ស្ថានភាពសេដ្ឋកិច្ចសង្គម ​និងវប្បធម៌ របស់ជនរួមជាតិនៃ
បណ្ដាជនជាតិខេត្ត Dak Lak ក្រោយរយៈ​ពេល៤០ឆ្នាំបានរំដោះ។

          នាថ្ងៃនេះដែរ នៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត Dak Lak គណៈចាត់តាំង​ពិធីបុណ្យ
កាហ្វេ Buon Ma Thuot លើកទី៥ឆ្នាំ ២០១៥ បានបើកការតាំង​ពិព័រណ៌រូបភាពស្ដីពី៖
ព្រឹត្តិការណ៍-វិចិត្រសិល្បះ ដោយប្រធានបទ៖ រស់ជាតិ ​សម្រស់របស់កាហ្វេ និងជីវ
ភាពរស់នៅ។ ការតាំងពិព័រណ៌នេះនឹង​អូសបន្លាយ​ដល់ថ្ងៃទី១៣មិនាឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ