បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ទិវាយុទ្ធជនពិការនិងយុទ្ធជនពលីនៅក្នុងទូទាំងប្រទេស

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ទិវាយុទ្ធជនពិការនិងយុទ្ធជនពលីនៅក្នុងទូទាំងប្រទេស - ảnh 1
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ទិវាយុទ្ធជនពិការនិងយុទ្ធជនពលីនៅក្នុងទូទាំងប្រទេស

(VOV)_ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ទិវាយុទ្ធជនពិការនិងយុទ្ធ ជនពលី (ថ្ងៃទី២៧ កក្កដា ឆ្នាំ ១៩៤៧ និងថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៦) ​ទីក្រុងហាណូយ
បានប្រគល់​អំណោយចំនួន១២៧ ពាន់កញ្ចប់ មានតំលៃស្មើនឹង​៥៥​ពាន់លានដុង ជូន
ចំពោះមុខសញ្ញាគោលនយោបាយ និងអង្គភាពថែទាំ​មុខសញ្ញាគោលនយោបាយ។ 
ក្នុងឱកាសនេះ យុវវ័យរដ្ឋធានីហាណូយ ក៏បាន​រៀបចំសកម្មភាពជាច្រើន ដូចជា៖ដុត
ទានគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅ​ឈាបនដ្ឋានទីក្រុង ទៅសាកសួរសុខទុក្ខ ជូន
អំណោយចំពោះគ្រួសារគោល​នយោបាយ គ្រួសារមានគុណូបការះផងដែរ។

          ក៏ក្នុងយប់ថ្ងៃទី២៧ កក្កដា នៅឈាបនដ្ឋានជាតិផ្លូវទី៩ គណៈកម្មាធិការ​ប្រជា
ជនខេត្ត Quang Tri (ភាគកណ្ដាលវៀតណាម) បានរៀបចំកម្មវិធីតន្ត្រី​ពិសេស ​ដោយប្រធានបទ៖ Truong Son Dong ហៅ Truong Son Tay ។ លោក Tran Xuan Anh លេខា
ធិការរង សម្ព័ន្ធសមាគមយុវជនខេត្ត Quang Tri បានអោយដឹងថា៖

          “ ដោយក្រមសិលធម៌ផឹកទឹកនឹកដល់ប្រភពដើម ជំនាន់វ័យក្មេងខេត្ត Quang
 Tri បានរៀបចំសកម្មភាពជាក់ស្ដែងជាច្រើន ដូចជា៖រៀបចំដំណើរទៅសាកសួរ​សុខ
ទុក្ខ ជូនអំណោយគ្រួសារគោលនយោបាយ កសាងផ្ទះមេត្តាធម៌ ដើម្បីរំលឹកគុណូប
ការះវីរយុទ្ធជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីឯកភាព ​សេរីភាព និង
សប្បាយរីករាយរបស់ប្រជាជន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ