បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ឆ្នាំបង្កើតបក្សកុម្មុយនីស្តវៀតណាម

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ឆ្នាំបង្កើតបក្សកុម្មុយនីស្តវៀតណាម - ảnh 1
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ឆ្នាំបង្កើតបក្សកុម្មុយនីស្តវៀតណាម

(VOV)_រំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ឆ្នាំបង្កើតបក្សកុម្មុយនីស្តវៀត​ណាម
 (ថ្ងៃទី៣កុម្ភះឆ្នាំ ១៩៣០-ថ្ងៃទី៣កុម្ភះឆ្នាំ ២០១៦) ក្នុងរយៈពេល២ថ្ងៃ ​គឺថ្ងៃទី២និង
ទី៣កុម្ភះ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសកម្មភាពជាច្រើន ​អបអរសាទរព្រឹត្តិ
ការណ៍នេះ។ ចាប់ផ្តើមអោយសកម្មភាពទាំងនេះគឺការតាំង​ពិព័រណ៌រូបភាព ដោយ
ប្រធានបទ៖​អបអរសាទរឆ្នាំវកអដ្ឋស័ក អបអរសាទរ​បក្សរុងរឿង នៅវិថី Dong Khoi
ចាប់ពីថ្ងៃទី២កុម្ភះ ដល់ថ្ងៃទី១៣កុម្ភះ។ ​ក៏ក្នុងព្រឹក​ថ្ងៃទី២កុម្ភះ បក្សភាគប្លុកប្រជាជន
- រដ្ឋាភិបាល-បក្សទីក្រុងហូជីមិញ បានរៀបចំ​ពិធី​រំលឹកខួបអនុស្សាវរីយ៍លើកទី៨៦
ឆ្នាំបង្កើតបក្សកុម្មុយនីស្តវៀតណាម។

          នាយប់ថ្ងៃទី៣កុម្ភះ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ​រៀបចំ​កម្មវិធី
សម្ដែងសិល្បះ រំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ឆ្នាំបង្កើតបក្សកុម្មុយនីស្តវៀតណាម
 ដោយមានការចូលរួមរបស់បណ្ដាថ្នាក់ដឹកនាំមជ្ឈឹម ទីក្រុង និង​ប្រជាជនគ្រប់ជាន់ថ្នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ