បណ្ដាសកម្មភាពវប្បធម៌រំលឹកខួបអនុស្សាវរីយ៍លើកទិ៥៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ

(VOVWORLD) - នាយប់ថ្ងៃទី១៧កក្កដា នៅទីក្រុងហាណូយ ប្រារព្វឡើងកម្មវិធីសម្ដែងសិល្បះ៖” បណ្ដាទិវាវប្បធម៌  ទេស ចរណ៍ឡាវនៅវៀតណាម”។ ការរៀបចំទិវាវប្បធម៌ទេសចរណ៍ឡាវនៅវៀតណាម ជាសកម្មភាពវប្បធម៌ពោពេញទៅដោយអត្ថន័យ អះអាងនូវចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ វៀតណាម-ឡាវ។
បណ្ដាសកម្មភាពវប្បធម៌រំលឹកខួបអនុស្សាវរីយ៍លើកទិ៥៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ - ảnh 1បណ្ដាសកម្មភាពវប្បធម៌រំលឹកខួបអនុស្សាវរីយ៍លើកទិ៥៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ 

          នាយប់ថ្ងៃទី១៧កក្កដា នៅទីក្រុងហាណូយ ប្រារព្វឡើងកម្មវិធីសម្ដែងសិល្បះ៖” បណ្ដាទិវាវប្បធម៌  ទេស ចរណ៍ឡាវនៅវៀតណាម”។ ការរៀបចំទិវាវប្បធម៌ទេសចរណ៍ឡាវនៅវៀតណាម ជាសកម្មភាពវប្បធម៌ពោពេញទៅដោយអត្ថន័យ អះអាងនូវចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ វៀតណាម-ឡាវ។ លោក Le Khanh Hai អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានអោយដឹងថា៖

          “ តាមរយៈបណ្ដាព្រឹត្តិការណ៍វប្បធម៌ ទេសចរណ៍លើកនេះ ទស្សនិកជនវៀតណាម ឡាវ រួមជាមួយមិត្តភក្តិអន្តរជាតិ មានឱកាសយល់ដឹងច្បាស់ថែមទៀតអំពីខឿនវប្បធម៌វៀតណាម និងឡាវ តាមរយៈកម្មវិធីសម្ដែងសិល្បះ របាំ ចម្រៀងប្រពៃណី របស់ប្រជាជាតិទាំងពីរ និងការតាំងពិព័រណ៌រូបថតឧទ្ទេសនាមអំពីភាពស្រស់ស្អាតរបស់ប្រទេសជាតិ មនុស្ស និងវប្បធម៌នៃប្រទេសទាំងពីរ។ ខ្ញុំជឿជាក់ថា ការរៀបចំកម្មវិធីបណ្ដាទិវាវប្បធម៌ ទេសចរណ៍ឡាវនៅវៀតណាម និងបណ្ដាទិវាវប្បធម៌ទេសចរណ៍វៀតណាមនៅឡាវ មានអត្ថន័យដ៏សែនសំខាន់ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ប្រពៃណី-សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាមនិងឡាវ។”

          នាថ្ងៃដដែល នៅទីក្រុងវៀងច័ន្ទ បានប្រារព្វឡើងទិវាវប្បធម៌ ទេសចរណ៍វៀតណាមនៅសាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ