បណ្ដាសកម្មភាពសំពះព្រះខែសំរាប់កុមារនៅវៀតណាម

បណ្ដាសកម្មភាពសំពះព្រះខែសំរាប់កុមារនៅវៀតណាម - ảnh 1
បណ្ដាសកម្មភាពសំពះព្រះខែសំរាប់កុមារនៅវៀតណាម

          (VOV)_នាយប់ថ្ងៃទី១៤កញ្ញា នៅស្រុក Thanh Tri ជាយទីក្រុងហាណូយ​ បានប្រ
ព្រឹត្តទៅកម្មវីធី៖ពិធីបុណ្យសំពះព្រះខែ ២០១៦។នៅទីនេះ កុមាររដ្ឋធានីហាណូយ បាន
ស្ដាប់កំសាន្តកម្មវិធីសិល្បះមួយដ៏វិសេសវិសាល ដោយមានការចួលរួម​របស់សិល្បករ 
សិល្បការិនីល្បីឈ្មោះជាច្រើន។ កម្មវិធីនេះក៏បាន​ប្រគល់ជូនអំណោយ​ចំនួនមួយពាន់
ចំណែកសំរាប់កុមារក្រីក្ររដ្ឋធានីផងដែរ។

          ក៏ក្នុងយប់ថ្ងៃទី១៤កញ្ញា តំបន់ជាច្រើននៅខេត្ត Soc Trang បានរៀបចំ​សកម្ម
ភាពសំពះព្រះខែជាច្រើនសំរាប់កុមារនៅក្នុងទូទាំងខេត្ត។ សកម្មភាពបានបង្កើតឱ
កាសនិងបង្កលក្ខណះអោយកុមារទាំងឡាយក្នុងខេត្ត បានទទួលពិធី​បុណ្យសំពះព្រះ
​ខែប្រកបដោយសប្បាយរីករាយ និងសុភមង្គល។

          នាថ្ងៃទី១៤កញ្ញា នៅខេត្ត Thai Nguyen គណៈកម្មាធិការប្រជាជនខេត្ត Thai
 Nguyen បានរៀបចំកម្មវិធី៖រាត្រីទិវាបុណ្យព្រះច័ន្ទពេញបូរមី ឆ្នាំ២០១៦ ដោយ​មាន​
ការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងកុមារជាង៤០០នាក់។ ក្នុងឱកាស
នេះដែរ គណៈចាត់តាំងក៏បានប្រគល់ជូនអំណោយ៤០០កញ្ចប់​ សំរាប់កុមារមាន​ស្ថាន
ភាពលំបាក ដែលខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ