បណ្ដាសកម្មភាពអបអរសាទរទិវានារីវៀតណាម (២០/តុលា)

បណ្ដាសកម្មភាពអបអរសាទរទិវានារីវៀតណាម (២០/តុលា) - ảnh 1
បណ្ដាសកម្មភាពអបអរសាទរទិវានារីវៀតណាម (២០/តុលា)

          (VOV)_នាយប់ថ្ងៃទី១៨តុលា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធសមាគម​នារី
វៀតណាម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ទិវាបង្កើតសម្ព័ន្ធសមាគមនារីវៀតណាម និងប្រគល់រង្វាន់នារីវៀតណាម ឆ្នាំ ២០១៦ សំរាប់​សមូហភាព និងបុគ្គល
ឆ្នើម។

          ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀត​ណាម 
លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ទៅលើភាពពហុបែប ​ក្នុងមុខរបរ និងវិ
ស័យដែលទទួលបានរង្វាន់ បានសរអោយឃើញថា៖នារីវៀត​ណាមកំពុងចូលរួមយ៉ាង
សកម្ម លើគ្រប់វិស័យ នៃជីវភាពរស់នៅ សង្គម។ បណ្ដាការផ្តើមគំនិត សមិទ្ធិផល ក្នុង
ការស្រាវជ្រាវ ពលកម្ម របស់បងៗស្រី បាននាំមក​នូវផលប្រយោជន៍ធំធេង សំរាប់ការ
អភិវឌ្ឍន៍របស់សហគមន៍ ប្រទេសជាតិ និង​រួមចំណែកជំរុញសមភាពភេទ និងការរីក
ចំរើន សំរាប់នារីវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ