បណ្ដាសកម្មភាពអបអរសាទរទិវារំលឹកខួបលើកទី ៦៥ ទិវាជ័យជំនះ Dien Bien Phu

(VOVWORLD) -នៅទីក្រុងហាណូយ នាថ្ងៃទី ២ ខែឧសភា បានប្រព្រឹត្តិទៅសិក្ខាសាលាអន្តរជាតិ ដោយប្រធានបទ " រយៈពេល ៦៥ ឆ្នាំ នៃការប្រយុទ្ធ Dien Bien Phu៖ អនាគតអន្តរជាតិ និងក្នុងស្រុក" ។
បណ្ដាសកម្មភាពអបអរសាទរទិវារំលឹកខួបលើកទី ៦៥ ទិវាជ័យជំនះ Dien Bien Phu - ảnh 1ពានរង្វាន់ប្រណាំងកង់ ដោយប្រធានបទ "មកដល់ Dien Bien Phu
" (រូបថត៖ Baochinhphu)

នាប៉ុន្មានថ្ងៃថ្មីៗនេះ ខេត្ត Dien Bien បានរៀបចំសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ជាច្រើន ដើម្បីរំលឹកខួបលើកទី ៦៥ ទិវា ជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu។ ក្នុងនោះ សកម្មភាពលេចធ្លោបំផុត គឺមហោស្រពឃោសនាចល័ត មហោស្រពឃោសនាឧទ្ទេសនាមសៀវភៅ និងពានរង្វាន់ប្រណាំងកង់ ដោយប្រធានបទ "មកដល់ Dien Bien Phu នាឆ្នាំ២០១៩ " និងមហោស្រពវប្បធម៌ជនជាតិថៃជាដើម។

នៅទីក្រុងហាណូយ នាថ្ងៃទី ២ ខែឧសភា បានប្រព្រឹត្តិទៅសិក្ខាសាលាអន្តរជាតិ ដោយប្រធានបទ " រយៈពេល ៦៥ ឆ្នាំ នៃការប្រយុទ្ធ Dien Bien Phu៖ អនាគតអន្តរជាតិ និងក្នុងស្រុក" ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្ត្រ (សាកលវិទ្យាល័យជាតិហាណូយ)  មហាវិទ្យាល័យការទូត វិទ្យាស្ថានការទូត រួមសហការជាមួយមហាវិទ្យាល័យ Paul Valery Montpellier 3។ លោកសាស្ត្រាចារ្យ Pham Quang Minh នាយក មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យជាតិហាណូយបានឲ្យដឹងថា៖  

"សិក្ខាសាលានេះបានផ្ដោតទៅលើព្រឹត្តិការណ៍ Dien Bien Phu ពីទស្សនវិស័យអន្ដរជាតិ និងតំបន់ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពរវាងបារាំងនិងវៀតណាម។ រយៈពេល ៦៥ ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែសញ្ញាសម្គាល់នៃព្រឹត្តិការណ៍នេះនៅតែមានវត្តមាននៅទូទាំងពិភពលោក ចាប់ពីសេដ្ឋកិច្ច នយោបាយ យោធា រហូតដល់ការអប់រំ និងវប្បធម៌"។

នេះគឺជាព្រឹត្តិការណ៍មួយដែលមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្រ្តពិភពលោក។ អស់រយៈពេល ៦៥ ឆ្នាំ កន្លងផុតទៅហើយ ពីទីលានប្រយុទ្ធបង្ហូរឈាម រហូតមកដល់បច្ចប្បន្ននេះ ខេត្ត Dien Bien Phu បានក្លាយទៅជាគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការមិត្តភាពរវាងបណ្ដាប្រជាជាតិ។

នាថ្ងៃទី ៣ ខែ ឧសភា នៅទីក្រុងហាណូយ នាយកដ្ឋានបណ្ណាសាររដ្ឋ (ក្រសួងមហាផ្ទៃ) បានរៀបចំពិធីបង្ហាញសៀវភៅ "Dien Bien Phu ថ្ងៃទី ១៣ ខែមិនា  ដល់ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៤ " និងពិធីជួបសំណេះសំណាលជាមួយអ្នកនិពន្ធ Ivan Cadeau (ជនជាតិបារាំង)។

ក្នុងពេលនោះ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩ នៅ សារមន្ទីរវិចិត្រសិល្បៈវៀតណាម នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅពិព័រណ៍ "Dien Bien ពីអតីតកាល" ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ