បណ្ដាសកម្មភាពអបអរសាទររំលឹកខួបអនុស្សវរីយ៍លើកទី ៧២ ទិវាបង្កើតវិទ្យុសម្លេងវៀតណាម

(VOVWORLD) -នាយបថ្ងៃទី ៦ កញ្ញា នៅទីក្រុងហាណូយ វិទ្យុសម្លេង វៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៧២ ទិវាបង្កើត (ថ្ងៃទី ៧ កញ្ញា) និងពិធីប្រគល់ពានរង្វាន់សម្លេងវៀតណាមលើកដំបូង។
បណ្ដាសកម្មភាពអបអរសាទររំលឹកខួបអនុស្សវរីយ៍លើកទី ៧២ ទិវាបង្កើតវិទ្យុសម្លេងវៀតណាម - ảnh 1អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky 

នាយបថ្ងៃទី ៦ កញ្ញា នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៧២ ទិវាបង្កើត (ថ្ងៃទី ៧ កញ្ញា) និងពិធីប្រគល់ពានរង្វាន់សម្លេងវៀតណាមលើកដំបូង។ អញ្ជើញថ្លែងមតិនៅទីនេះ ស្ដីពីទិសដៅនាពេលខាងមុខ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានថ្លែងយ៉ាងដូច្នេះថា៖

        “នាពេលខាងមុខ ផ្ដល់អាទិភាពផ្សាយរលក FM ប៉ុន្តែគប្បីគិតឲ្យវែងឆ្ងាយជាង ដើម្បីដើរទាន់ល្បឿននៃតំបន់ និងពិភពលោក។ ឆ្លៀតយកប្រៀបខ្លាំង ភាពវិជ្ជមាននៃបណ្តាញសង្គម ដើម្បីផ្សាយព័ត៌មានរបស់វិទ្យុ។ ប្រមូលផ្ដុំផ្លាស់ប្ដូរថ្មី លើកកំពស់គុណភាពខ្លឹមសារ រូបសណ្ឋាននៃបណ្ដាកម្មវិធីផ្សាយ ទូរទស្សន៍ កាសែតបោះពុម្ព និងកាសែតអេឡិចត្រូនិច។ ផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាសកម្មភាពហិរញ្ញវត្ថុរបស់វិទ្យុ ហើយកែលម្អជីវភាពរស់នៅរបស់កម្មាភិបាល អ្នកយកព័ត៌មាន សិល្បករ អ្នកបច្ចេកទេសនិងកម្មករ”។

        នៅក្នងឱកាសនេះ ជាលើកដំបូងហើយ ដែលវិទ្យុសម្លេងវៀតណាមបានរៀបចំពានរង្វាន់សម្លេងវៀតណាម សំដៅលើកតម្កើងអ្នកនិពន្ធ ក្រុមអ្នកនិពន្ធដែលមានវណ្ណកម្ម សំណង់ឆ្នើមស្ដីពីសារព័ត៌មាន អក្សរសាស្ត្រសិល្បៈ បច្ចេកវិទ្យា ស្រាវជ្រាវិទ្យាសាស្ត្រជាដើម។

        ស្ថិតក្នុងសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៧២ ទិវាបង្កើតវិទ្យុសម្លេងវៀតណាម ក៏នាយប់ថ្ងៃទី ៦ កញ្ញា វិទ្យុសម្លេងវៀតណាមបានរៀបចំពិធីសម្ពោធរូបសំណាកអ្នកសារព័ត៌មាន លោក Tran Lam អគ្គនិពន្ធនាយកដំបូងនៃវិទ្យុសម្លេងវៀតណាម និងជាប្រធានគណៈកម្មាធិការផ្សាយសម្លេង ទូរទស្សន៍វៀតណាម។ នេះគឺជាសកម្មភាពសំដៅទទួលស្ដាស់ និងថ្លែងការដឹងគុណចំពោះការរួមវិភាគទានដ៏ធំធេងរបស់អ្នកសារព័ត៌មាន លោក Tran Lam ចំពោះវិទ្យុសម្លេងវៀតណាមនិយាយដោយឡែក និងបុព្វហេតុផ្សាយសម្លេង ទូរទស្សន៍វៀតណាមនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ