បណ្ដាសកម្មភាពអបអរសាទរលើកទី៨៣ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម

          (VOV)_នាព្រឹកថ្ងៃទី ២ កុម្ភះ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅ ពិធីរំលឹកខួប​អនុស្សាវរីយ៍ លើកទី ៨៣ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ កុម្ភះ ឆ្នាំ 
១៩៣០-ថ្ងៃទី ៣ កុម្ភះ ឆ្នាំ ២០១៣) លើកទី ៤៥ ទិវាវាយសម្រុកនិងក្រោកឈរ​ឡើង ទាំងមូល និទាឃរដូវ ឆ្នាំ ១៩៦៨។ ថ្លែងសន្ទរកថា នៅពិធីនេះ លោក Le thanh Hai សមាជិកការិយាល័យនយោបាយ លេខាគណះកម្មាធិការបក្ស​ទីក្រុងហូជីមិញ បាន រំលឹកឡើងវិញនូវកំណាត់ផ្លូវប្រវត្តិសាស្ត្រ ៨៣ឆ្នាំ របស់បក្ស ​កុម្មុយនិស្តវៀតណាម 
និង លើកទី ៤៥ឆ្នាំ វាយសម្រុកនិងក្រោកឈរឡើងទាំងមូល និតាឃរដូវ ឆ្នាំ ១៩៦៨។ ពង្រីកប្រពៃណីនោះ ក្រោមការដឹកនាំរបស់បក្ស ទីក្រុងហូជីមិញបានឆ្លងកាត់រាល់ការ
លំបាក សាកល្បង នាំល្បឿនកំណើនសេដ្ឋកិច្ច​ខ្ពស់ជាងកំរិតមធ្យមរបស់ប្រទេសជាតិ។
 លោក Le Thanh Hai បានសង្កត់​ធ្ងនថា÷

          “ ឆ្នាំនេះ គឺជាឆ្នាំគន្លិះ ដើម្បីអនុវត្តសេចក្ដីសម្រចចិត្ត នៃមហាសន្និបាត ​លើក​ទី​១១ របស់បក្ស និងសេចក្ដីសម្រេចិត្តលេខ ៩ ​របស់គណះកម្មាធិការ​បក្សទីក្រុង។ ប្រជា ជនជឿជាក់ រងចាំនិងសំណូមពរយើងត្រូវលើកកំពស់កំរិត​លក្ខណះឈានទៅមុខ ជា
គំរូ ។ យើងត្រូវរួមគ្នារក្សារ ពង្រឹងនិងពង្រីក រាល់​សមិទ្ធផល និងប្រពៃណីបដិវត្ត ស្ម័គ្គ
ចិត្ត ខំប្រឹងប្រែងកសាងនិងអភិវឌ្ឍន៍ទីក្រុង។ ”

          មុននេះ នាយប់ថ្ងៃទី ១ កុម្ភះ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ កម្មវិធី​សម្តែង សិល្បះ “បក្ស ក្នុងជីភាពរស់នៅនាសព្វថ្ងៃនេះ​”ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ