បណ្ដាសកម្មរំលឹកខួបអនុស្សាវរីយ៍ទិវាជនពិការវៀតណាម

បណ្ដាសកម្មរំលឹកខួបអនុស្សាវរីយ៍ទិវាជនពិការវៀតណាម - ảnh 1
បណ្ដាសកម្មរំលឹកខួបអនុស្សាវរីយ៍ទិវាជនពិការវៀតណាម(baoapbac.vn)

(VOV)_នាថ្ងៃទី១៨ មេសា នៅទីក្រុង Can Tho ( ភាគខាងត្បូង​វៀតណាម)​​ ​បាន
ប្រ ព្រឹត្តិទៅជំនួបប្រាស្រ័យរំលឹកខួបអនុស្សាវរីយ៍ទិវាជន​ពិការវៀតណាម។ នៅទីនេះ  សមាគមជនពិការទីក្រុង Can Tho បាន​ប្រគល់ជូនលិខិតសរសើរ សំរាប់ជន ពិការ ចំនួន២៤នាក់ ដែលមាន​ស្នាដៃឆ្នើម ក្នុងសកម្មភាពរបស់សមាគម និងមានការ ខំប្រឹងប្រែងជាច្រើន ក្នុងជីវភាពរស់នៅ។ ថ្លែងមតិនៅទីនេះ បងស្រី On Thi Hong
Nhan​ ដ៏សប្បាយរីករាយ សំណេះសំណាលថា៖

“ ខ្ញុំរំជួលចិត្តយ៉ាងខ្លាំង ពេលដែល​ទទួលបានលិខិតសរសើរនេះ។​ ខ្ញុំជាជនពិ
ការ។ ហើយឃើញសង្គមគ្មានការ​រើសអើងចំពោះជន​ពិការទេ។​ ប្រការនេះបាន ធ្វើអោយខ្ញុំជឿជាក់ទៅលើខ្លួនឯងជាង​។”

ក៏ក្នុងឱកាសនេះដែរ ខេត្ត Quang Binh (ភាគកណ្ដាលវៀត​ណាម​)​ បណ្ដាអង្គ ភាពអាជីវកម្ម ក៏បានប្រគល់ទឹកប្រាក់ចំនួនជាង១២០លានវៀតណាមដុង និងអំ
ណោយផ្សេងៗ សំរាប់ជនពិការផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ