បណ្ដាសន្ទស្សន៍ប្រាក់បំណុលសាធារណៈនៅក្នុងកំរិតអនុញ្ញតប៉ុន្តែនៅប្រឈមមុខនឹងការសាកល្បងជាច្រើន


បណ្ដាសន្ទស្សន៍ប្រាក់បំណុលសាធារណៈនៅក្នុងកំរិតអនុញ្ញតប៉ុន្តែនៅប្រឈមមុខនឹងការសាកល្បងជាច្រើន - ảnh 1
បណ្ដាសន្ទស្សន៍ប្រាក់បំណុលសាធារណៈនៅក្នុងកំរិតអនុញ្ញតប៉ុន្តែនៅប្រឈមមុខនឹងការសាកល្បងជាច្រើន (VOV)


        Vovworld-បណ្ដាសន្ទស្សន៍ប្រាក់បំណុលសាធារណៈនៅក្នុងកំរិតអនុញ្ញតប៉ុន្តែ
​នៅ​​ប្រឈមមុខនឹងការសាកល្បងជាច្រើន។ នេះជាការអះអាងរបស់រដ្ឋមន្ត្រី​ក្រសួង​
ហិរញ្ញវត្ថុវៀតណាមលោក Dinh Tien Dung នៅសម័យពិភាគ្សានា​រសៀល​ថ្ងៃទី៣០
តុលាស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៤និងគោលដៅ​អភិវឌ្ឍន៍ឆ្នាំ២០១៥ក្នុង
ក្របខ័ណ្ឌសម័យប្រជុំលើកទី៨រដ្ឋសភានីតិកាលទី១៣។

        រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung បានឲ្យដឹងថា តាំងពីឆ្នាំ២០១០
មក វៀតណាមត្រូវចលនាកំរិតប័ណ្ណជាតិសំរាប់វិនិយោគគឺ​ធំធេងណាស់។ ដំណាក់កាល២០១៤-២០១៦ចលនាបន្ថែម១៧០លាន​លាន​ដុង។ ក្នុងឆ្នាំ២០១១បំណុល
សាធារណៈគឺជាង៥០% GDP ឆ្នាំ២០១៣គឺ៥៤,២% GDP និងឆ្នាំ២០១៤ប្រមាណ
៦០,៣% GDP។ តាមគំរោងឆ្នាំ២០១៥គឺ ៦៤% GDP។ ទោះបីដូច្នេះក្តីបណ្ដាសន្ទស្សន៍
បំណុលសាធារណៈនៅក្នុងកំរិតអនុញ្ញត​ប៉ុន្តែប្រឈមមុខនឹងការសាកល្បងជាច្រើន។
ស្ដីពីដំណោះស្រាយនាពេល​ខាង​មុខ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung
បានឲ្យដឹងថា៖

        “នាពេលខាងមុខរដ្ឋាភិបាលនឹងដាក់ជូនរដ្ឋសភាអនុម័តលើគំរោងច្បាប់​ថវិការ
រដ្ឋ ច្បាប់គ្រប់គ្រងបំណុលសាធារណៈ(វិសោធនកម្ម)។ បន្តប្រមូលផ្ដុំជំរុញ​ផលិតកម្ម
អាជីវកម្ម សន្សំសំចៃចំណាយថវិការរដ្ឋ ពិនិត្យគ្រប់គ្រងប្រភពប្រមូល​ថវិការរដ្ឋ រួមផ្សំ
រៀបចំឡើងវិញចំណាយថវិការរដ្ឋដើម្បីលៃទុកប្រាក់សំរាប់​វិនិយោគ សង់បំណុល
ពិនិត្យទូទៅគោលនយោបាយកម្មវិធីគំរោងការដែល​បាន​លាតត្រដាងក្នុងដំណាក់កាល២០១១-២០១៥ ដើម្បីកាត់បន្ថយរួមផ្សំគោល​នយោបាយ ត្រឹមតែផ្សព្វផ្សាយ
គោលនយោបាយបង្កើនចំណាយថវិការរដ្ឋក្នុង​ពេលចាំបាច់។”

ក៏នៅក្នុងសម័យពិភាក្សានារសៀលថ្ងៃទី៣០ តុលា សមាជិក ​សមាជិកាសភាជា
ច្រើន បានបង្ហាញពីការស្រុះចិត្តគំនិតចំពោះគោលដៅ​កំណើន GDP ៦,២% ក្នុងឆ្នាំ 
២០១៥ ដែលរដ្ឋាភិបាលបានដាក់ចេញ។ ​ដើម្បីសម្រេចបានគោលដៅនេះ មតិជា
ច្រើនបានចាត់ទុកថា៖ រដ្ឋាភិបាលត្រូវមានដំណោះស្រាយប្រកបដោយប្រសិទ្ធិភាព
ខ្ពស់ជាងទៀត ដើម្បីដោះ​ស្រាយបញ្ហាប្រាក់បំណុលខូច មានយន្តការសកម្មសំរាប់
អង្គភាពអាជីវកម្មនៅ​មណ្ឌលឯកជនអភិវឌ្ឍន៍…ជាដើម។ ទន្ទឹមនឹងនោះ សមាជិក
សភាជាច្រើន ក៏បានស្នើថា៖ក្នុងឆ្នាំ២០១៥ ត្រូវបំពេញបន្ថែមយន្តការជាច្រើន​សំរាប់
វិស័យកសិកម្ម ជំរុញខ្លាំងការរៀបចំហេដ្ឋរចនាសម្ព័ន្ធខឿនកសិកម្មឡើងវិញ។លោក
ស្រី Mai Thi Anh Tuyet សមាជិកាមណ្ឌល An Giang បានស្នើថា៖

          “ រដ្ឋាភិបាលត្រូវជំរុញខ្លាំងដំណើការរៀបចំហេដ្ឋារចនាសម្ព័ន្ធកសិកម្ម​ឡើងវិញ
 មានគោលនយោបាយប្រមូលផ្តុំ អភិវឌ្ឍន៍ខ្លាំងវិស័យកសិកម្ម​បច្ចេកវិទ្យាខ្បស់ និង
ចាត់ទុកនេះគឺជាជំហានលោតផ្លោះក្នុងការអភិវឌ្ឍន៍​កសិកម្ម៕ ”


ប្រតិកម្មទៅវិញ

ផ្សេងៗ