បណ្ដាសម្ព័ន្ធក្រុមហ៊ុនអាមេរិកជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

បណ្ដាសម្ព័ន្ធក្រុមហ៊ុនអាមេរិកជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1
Boeing ដាក់គោលដៅផ្ទេរប្រគល់យន្តហោះ Boeing ៧៨៧ ដំបូងឲ្យក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines នាឆ្នាំ២០១៥ (vietnamplus.vn)

        Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅរដ្ឋវ៉ាស៊ីងតោនចាប់ពីថ្ងៃទី​១៩
ដល់២០សីហា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc
Cuong បានជួបសន្ទនាជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗរបស់អាមេរិក។ ក្នុង​ពិធីធ្វការជា
មួយរោងចក្រផលិតយន្តហោះ Boeing ដំណាងសម្ព័ន្ធក្រុមហ៊ុន Boeing បានឲ្យដឹង
ថា Boeing ដាក់គោលដៅផ្ទេរប្រគល់យន្តហោះ Boeing ៧៨៧ ដំបូងឲ្យក្រុមហ៊ុន
អាកាសចរណ៍ Vietnam Airlines នាឆ្នាំ២០១៥។ ឯកអគ្គរដ្ឋទូតក៏បានមកធ្វើការ
ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Microsoft អំពី​ផែនការ​អភិវឌ្ឍន៍នៅវៀតណាមនាពេល
ខាងមុខ។ ថ្នាក់ដឹកនាំ Microsoft បាន​សន្យានឹងបន្តជួយឧបត្ថម្ភវៀតណាមនាពេល
ខាងមុខ ពិសេសគឺក្នុងវិស័យ​បណ្ដុះបណ្ដាលប្រភពធនធានមនុស្សមានគុណភាព
ខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ