បណ្ដាអង្គការនយោបាយសង្គមត្រូវក្ដាប់ជាប់ស្ថានភាពជាក់ស្ដែងដើម្បីលើកកំពស់ប្រសិទ្ធភាពសកម្មភាព

បណ្ដាអង្គការនយោបាយសង្គមត្រូវក្ដាប់ជាប់ស្ថានភាពជាក់ស្ដែងដើម្បីលើកកំពស់ប្រសិទ្ធភាពសកម្មភាព - ảnh 1
ទិដ្ឋភាពនៃសន្និសីទបូកសរុបការងារចលនាប្រជាជនក្នុងឆមាសទី១ឆ្នាំ២០១៦
(រូបថត៖dangcongsan.vn)

(VOVworld) - បណ្ដាអង្គការនយោបាយសង្គមត្រូវក្ដាប់ជាប់ស្ថានភាពជាក់
ស្ដែងដើម្បីលើកកំពស់ប្រសិទ្ធភាពសកម្មភាព។នេះជាការបញ្ជាណែនាំរបស់ប្រធាន
គណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai នៅសន្និសីទបូក
សរុបការងារចលនាប្រជាជនប្លុករណសិរ្សមាតុភូមិវៀតណាមនិងបណ្ដាអង្គការ
នយោបាយសង្គមមជ្ឈឹមឆ្នាំ២០១៦ ដែលត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី ២០
 ធ្នូ នៅរដ្ឋធានីហាណូយ។នៅទីនេះ​លោកស្រី Truong Thi Mai បានឲ្យដឹងថា ចំណុច
លេចធ្លោក្នុងការងារចលនាប្រជាជនរបស់ប្លុករណសិរ្សមាតុភូមិវៀតណាមនិងសមូ
ហភាពក្នុងឆ្នាំ២០១៦គឺ ដំណើរការស្វែងរកដំណោះស្រាយផ្លាស់ប្ដូរថ្មីដើម្បីក្ដាប់
ជាប់ស្ថានភាពជីវភាពរស់នៅជាក់ស្ដែងនិងប្រជាជន ដោះស្រាយបាន នូវបញ្ហា
ក្ដៅគគុកក្នុងសង្គម​ ធ្វើឲ្យកិត្យានុភាពរបស់អង្គការទាំងនេះកាន់តែត្រូវបានលើក
កំពស់។លោកស្រី Truong Thi Mai សំណូមពរថា ក្នុងឆ្នាំ២០១៧ រណសិរ្សមាតុភូមិ
វៀតណាមនិងអង្គការនយោបាយសង្គមនានាបន្តបង្កើនការ ក្ដាប់ជាប់សហការ
ប្រជាជន ម្ចាស់ការលើកសំណើជូនរដ្ឋាភិបាលអំពីដំណោះ ស្រាយ ជំរុញខ្លាំងការ
ងារឃោសនា ចលនា សន្ទនាដើម្បីយល់ពីបំណងប្រាថ្នា របស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ