បណ្ដាអង្គភាពអាជីវកម្មវៀតណាមចូលរួមផ្សារណាត់គ្រឿងសង្ហារឹមអន្តរជាតិនៅអាមេរិក


បណ្ដាអង្គភាពអាជីវកម្មវៀតណាមចូលរួមផ្សារណាត់គ្រឿងសង្ហារឹមអន្តរជាតិនៅអាមេរិក - ảnh 1
បណ្ដាអង្គភាពអាជីវកម្មវៀតណាមចូលរួមផ្សារណាត់គ្រឿងសង្ហារឹមអន្តរជាតិនៅអាមេរិក
 (Image: VOV)

(VOVworld) – ចាប់ពីថ្ងៃទី ១៨ ដល់ទី ២៣ តុលា ផ្សារណាត់ការតាំងពិពណ៌គ្រឿង សង្ហារឹមអន្តរជាតិប្រចាំឆ្នាំត្រូវបានរៀបចំឡើងនៅទីក្រុង High Point រដ្ឋ North Carolina
របស់អាមេរិក ដោយមានការចូលរួមរបស់អង្គភាពអាជីវកម្មវៀតណាមចំនួន ១០។ នៅផ្សារណាត់លើកនេះ ការងារផ្សព្វផ្សាយសំរាប់ស្តង់ទំនិញរបស់វៀតណាមត្រូវ បានអនុវត្តតាមរយៈរូបសណ្ឋានសម្បូរបែប ដូចជា៖ បោះពុម្ភប័ណ្ណផ្សាយពាណិជ្ជកម្ម
និង catalogue ផ្ញើរ Email ដល់អតិថិជនមានសក្តានុភាពនានាផ្សាយព័ត៌មានលើបណ្ដា
កាសែតធំៗអំពីផ្នែកគ្រឿងសង្ហារឹមនៅអាមេរិក ដូចជា៖ Furniture Today Furniture
World Home Furnishing News ជាដើម។ ការចូលរួមផ្សារណាត់គ្រឿងសង្ហារឹមប្រចាំ ឆ្នាំនៅទីផ្សារអាមេរិរករបស់បណ្ដាអង្គភាពអាជីវកម្មវៀតណាមទទួលបានការជួយ
ឧបត្ថម្ភខាងហិរញ្ញវត្ថុនៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមតាមរយៈកម្មវិធីពន្លឿន ពាណិជ្ជកម្មវៀតណាម ដែលរួមចំណែកដ៏ធំធេងក្នុងការបង្កើនការនាំចេញនិងរក្សា ពាណិជ្ជសញ្ញាផលិតផលគ្រឿងសង្ហារឹមរបស់វៀតណាមនៅលើទីផ្សារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ