បណ្ដាអ្នកជំនាញ អ្នកវិទ្យាសាស្ត្រផ្ដល់មតិយោបល់សុក្រិតឯកសារដាក់ជូន មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - លោក Le Son Hai អនុរដ្ឋមន្រ្តីនិងជាអនុប្រធានគណៈ កម្មការជនជាតិ បានលើកសំណើថា រាល់បញ្ហាជនជាតិត្រូវការមានគោល នយោបាយក្នុងរយៈពេលវែងនិងឯកភាព ក្នុងនោះយកចិត្តទុកដាក់ ពិសេសដល់ការអភិរក្សវប្បធម៌ អត្តសញ្ញាណប្រពៃណីរបស់សហគមន៍ជន ជាតិនីមួយៗ។
បណ្ដាអ្នកជំនាញ អ្នកវិទ្យាសាស្ត្រផ្ដល់មតិយោបល់សុក្រិតឯកសារដាក់ជូន មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាម  - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam 

  នាថ្ងៃទី៧ខែមករា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam សមាជិកអចិន្រ្តៃយ៍នៃអនុគណៈកម្មការសេដ្ឋកិច្ចសង្គម បានធ្វើជាប្រធាននៃ កិច្ចប្រជុំជាមួយបណ្ដាអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ដើម្បីផ្ដល់មតិយោបល់ បន្តសុក្រិតខ្លឹមសារលើវិស័យវិទ្យាសាស្ត្រអប់រំ វប្បធម៌ សង្គម នៅក្នុងរបាយការណ៍បូក សរុបយុទ្ធសាស្ត្រអភិវឌ្ឍ១០ឆ្នាំ ២០១១-២០២០ និងយុទ្ធសាស្ត្រអភិវឌ្ឍ សេដ្ឋកិច្ចសង្គម១០ឆ្នាំ ២០២១-២០៣០ របាយការណ៍វាយតម្លៃលទ្ធផល នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៥ឆ្នាំ ២០១៦-២០២០និងទិសដៅសម្រាប់ដំណាក់ កាលឆ្នាំ២០២១-២០២៥។

        ក្នុងសេចក្ដីព្រាងនៃរបាយការណ៍លើកនេះ វិស័យអប់រំវិទ្យាសាស្ត្រ វប្បធម៌ សង្គម ត្រូវបានវាយតម្លៃគ្រប់ជ្រុងជ្រោយចំពោះលទ្ធផលដែល សម្រេចបាន វិភាគមូលហេតុហើយកំណត់ទិសដៅ ភារកិច្ចអភិវឌ្ឍនាពេល ខាងមុខផងដែរ។ លោក Le Son Hai អនុរដ្ឋមន្រ្តីនិងជាអនុប្រធានគណៈ កម្មការជនជាតិ បានលើកសំណើថា រាល់បញ្ហាជនជាតិត្រូវការមានគោល នយោបាយក្នុងរយៈពេលវែងនិងឯកភាព ក្នុងនោះយកចិត្តទុកដាក់ ពិសេសដល់ការអភិរក្សវប្បធម៌ អត្តសញ្ញាណប្រពៃណីរបស់សហ គមន៍ជន ជាតិនីមួយៗ។ ក្នុងពេលជាមួយគ្នានោះ លោក Hoang Minh នាយកវិទ្យា ស្ថានវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងផ្លាស់ប្ដូរថ្មីច្នៃប្រឌិត បានផ្ដល់មតិថា យុទ្ធ សាស្ត្រអភិវឌ្ឍដំណាក់កាលឆ្នាំ២០២១- ២០៣០ត្រូវការកំណត់ផ្នែកវិទ្យា សាស្ត្រមួយចំនួនដែលវៀតណាមមានប្រៀបខ្លាំងក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ រួមជាមួយផលិតផលសំខាន់ៗជាតិ ទាំងជំរុញ ពង្រីកការទទួលយក និងអនុវត្តបច្ចេកវិទ្យាថ្មីផងដែរ។

        ថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានអោយដឹងថា ក្រុមនិពន្ធនឹងពិចារណា ទទួលយកមតិយោបល់យ៉ាង គ្រប់គ្រាន់ ជាពិសេសគឺរបៀបអភិក្រមថ្មី ដើម្បីបន្តសុក្រិតខ្លឹមសារទាំង នោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ