បណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីប៉ះពាល់យ៉ាងស៊ីជម្រៅនិងទូលាយដល់សេដ្ឋកិច្ចរបស់វៀតណាមក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥

(VOVWORLD) -  នាថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលព័ត៌មាននិងព្យាករណ៍សេដ្ឋកិច្ចសង្គមជាតិសហការជាមួយស្ថានទូតអៀឡង់ប្រចាំនៅវៀតណាម បានរៀបចំសិក្ខាសាលាស្តីពី“ យថាទស្សន៍សេដ្ឋកិច្ចវៀតណាមក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥” ៖ ឱកាសនិងបញ្ហាប្រឈមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី” ។
 បណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីប៉ះពាល់យ៉ាងស៊ីជម្រៅនិងទូលាយដល់សេដ្ឋកិច្ចរបស់វៀតណាមក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥ - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ BNEWS/TTXVN)

នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញខាងស្រាវជ្រាវបានចែករំលែកការព្យាករណ៍សម្រាប់សេដ្ឋកិច្ចវៀតណាមក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥ ដោយវាយតម្លៃចំពោះផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីលើសេដ្ឋកិច្ចវៀតណាម។ លោកបណ្ឌិត Dang Duc Anh អនុប្រធានមជ្ឈមណ្ឌលជាតិព័ត៌មាន និងព្យាករណ៍សេដ្ឋកិច្ច-សង្គមជាតិបានវាយតម្លៃថា៖

« ប្រសិនបើវៀតណាមនៅតែបន្តរក្សាគំរូកំណើនសេដ្ឋកិច្ចដូចសព្វថ្ងៃនេះ ដោយគ្មានការលោតផ្លោះខ្លាំង នោះកំណើនសក្តានុពលនឹងមានប្រមាណ ៧% ។ ការរក្សាកំណើននៅក្នុងកម្រិតនេះក៏ជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមាននិន្នាកាកាន់តែអាក្រក់ឡើងៗ ហើយសមត្ថភាពក្នុងការប្រកួតប្រជែងផ្ទៃក្នុងនៃខឿនសេដ្ឋកិច្ច មិនមានការប្រែប្រួលជាក់ស្តែងនោះទេ។ ក្នុងសេណារីយ៉ូទី ២ អត្រាកំណើនអាចមានកំរិត ៧,៥% ។ ផ្អែកទៅលើការសន្មតបានឲ្យដឹងថាអាចចាប់យកឲ្យទាន់ពេលវេលាឬឆ្លៀតយកបាននូវឱកាសល្អនៃបដិវត្ត ៤.០ ឬសេដ្ឋកិច្ចឌីជីថលដែលនាំមកជូនឲ្យយើងផងដែរ។ វៀតណាមអាចសម្រេចបានកំណើនខ្ពស់ជាងនេះ ជាមួយនឹងការលើកកំពស់គុណភាព និងសមត្ថមភាពក្នុងការប្រកួតប្រជែង ក៏ដូចជាប្រសិទ្ធភាពនៃខឿនសេដ្ឋកិច្ចផងដែរ។»

ការចូលរួមចុះហត្ថលេខានិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ជាពិសេសកិច្ចព្រមព្រៀង CPTPP និង EVFTA ត្រូវបានរំពឹងថានឹងប៉ះពាល់យ៉ាងស៊ីជម្រៅនិងទូលាយលើវិស័យសេដ្ឋកិច្ចរបស់វៀតណាមក្នុងដំណាក់កាល ២០២១-២២២៥ ព្រមទាំងជះឥទ្ធិពលជាវិជ្ជមានដល់កំណើននិងការនាំចេញ ដើម្បីជួយឲ្យ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមកើនឡើងតាមលំដាប់គឺ ៤,៣% និង ១,៣% នៅឆ្នាំ ២០៣០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ