បណ្តាកម្មវិធីសិល្បៈឆ្ពោះទៅភាគកណ្តាលវៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី ២៥ ខែតុលា នៅរោងមហោស្រពល្ខោនហាណូយបានប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេស ក្រោមប្រធានបទ “អ្នកម្ដាយវៀតណាមវីរៈភាព; អ្នកម្តាយរបស់ខ្ញុំ និងឆ្ពោះទៅភាគកណ្តាល” ដែលបានប្រព្រឹត្តយ៉ាងល្អិតល្អន់និងរំជួលចិត្តណាស់។  

នាយប់ថ្ងៃទី ២៥ ខែតុលា នៅរោងមហោស្រពល្ខោនហាណូយបានប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេស ក្រោមប្រធានបទ “អ្នកម្ដាយវៀតណាមវីរៈភាព; អ្នកម្តាយរបស់ខ្ញុំ និងឆ្ពោះទៅភាគកណ្តាល” ដែលបានប្រព្រឹត្តយ៉ាងល្អិតល្អន់និងរំជួលចិត្តណាស់។  ក្រៅពីនេះ ទស្សនិកជនក៏បានទស្សនានូវបទយកការណ៍ អំពីសកម្មភាពចែករំលែកការលំបាកជាមួយប្រជាជននៅភាគកណ្តាល របស់ទីក្រុងហាណូយ។ កម្មវិធីនេះមានគោលបំណងបង្ហាញស្មារតីនៃការជួយយកអាសារគ្នាទៅវិញទៅមក  “ស្លឹកឈើល្អរំស្លឹកឈើរហែក” ដោយបំផុសការរៃអង្គាសប្រាក់ជួយឧបត្ថម្ភដល់ប្រជាជននៅតំបន់ភាគកណ្តាលដើម្បីជៀសផុតពីផលវិបាកនៃទឹកជំនន់ និងប្រក្រតីឡើងវិញ ជីវភាពរស់នៅប្រចាំថ្ងៃ។

នាយប់ថ្ងៃទី ៣០ ខែតុលា នៅរោងមហោស្រពនៃវិទ្យុផ្សាយសម្លេងវៀតណាម VOV (លេខ ៥៨ វិថី Quan Su នៃរដ្ឋធានីហាណូយ) VOV បានរៀបចំកម្មវិធីស្ម័គ្រចិត្ត “មនោសញ្ចេតនាស្រឡាញ់ឆ្ពោះទៅភាគកណ្តាល” ដើម្បីបរិច្ចាគដល់ស្ថាប័ន អង្គភាពអាជីវកម្មនានា ដើម្បីជួយប្រជាជននៅតំបន់ភាគកណ្តាលឲ្យជំនះការលំបាកបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ