បណ្តាតំបន់ត្រូវកំណត់ច្បាស់នូវកម្មវិធីកាត់បន្ថយភាពក្រីក្រនិងផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម

បណ្តាតំបន់ត្រូវកំណត់ច្បាស់នូវកម្មវិធីកាត់បន្ថយភាពក្រីក្រនិងផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម - ảnh 1
ជាក់ស្តែងបនីយកម្មគោលដៅនៃកម្មវិធីកាត់បន្ថយភាពក្រីក្រនិង
ផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម

(VOVworld)-នាថ្ងៃទី៥ឧសភា ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមបានចេញសេច ក្តីប្រកាសអំពីសេចក្តីសន្និដ្ឋានរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh ប្រធានគណៈបញ្ជាណែនាំទទួលបន្ទុកការកាត់បន្ថយភាពក្រីក្រដ៏ចីរភាពនៅក្នុងសន្និ
សីទ Online ទូទាំងប្រទេសក្នុងការអនុវត្តន៍គោលនយោបាយ ច្បាប់អំពីការកាត់
បន្ថយភាពក្រីក្រដំណាក់ កាល២០០៥-២០១៣ គោលដៅ ភារកិច្ច និងទិសដៅ
សម្រាប់ឆ្នាំ២០១៥។ នៅក្នុងសេចក្តីសន្និដ្ឋាននេះ លោក Vu Van Ninh បានអះអាងនូវ
តួនាទីចូលរួមយ៉ាងសកម្មនៃប្រព័ន្ធនយោបាយក្នុងការកាត់បន្ថយភាពក្រីក្រ។បណ្តា
គោលនយោ បាយកាត់បន្ថយភាពក្រីក្រជាសារវ័ន្តកំពុងឈានចូលក្នុងជីវភាពរស់ នាំមកនូវប្រសិទ្ធភាពជាក់ស្តែងជាច្រើន។ លោក​ Vu Van Ninh បាន ក្រើនរំលឹកដល់
ក្រសួងផ្នែកនានានាពេលខាងមុខ ត្រូវកំណត់ច្បាស់នូវកម្មវិធីកាត់ បន្ថយភាពក្រីក្រ
ក្នុងបណ្តាទិសដៅ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាប្រចាំឆ្នាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ