បណ្តាតំបន់មូលដ្ឋាននៅវៀតណាម ត្រូវតែមានភាពម្ចាស់ការដើម្បីទប់ទល់នឹងខ្យល់ព្យុះ VAMCO

(VOVWORLD) - គណៈកម្មការបញ្ជាដឹកនាំមជ្ឈិម ទទួលបន្ទុកការបង្ការនិងប្រឆាំងគ្រោះមហន្តរាយធម្មជាតិ នៃគណៈកម្មាធិការជាតិទប់ទល់នឹងឧប្បត្តិហេតុគ្រោះមហន្តរាយធម្មជាតិ និងស្វែងរកជួយសង្គ្រោះគ្រោះថ្នាក់នៅខេត្ត/ក្រុង ក្រសួងនិងស្ថាប័ននានា ត្រូវតែតាមដានយ៉ាងម៉ឹងម៉ាត់នូវការវិវត្តន៍នៃខ្យល់ព្យុះ។
បណ្តាតំបន់មូលដ្ឋាននៅវៀតណាម ត្រូវតែមានភាពម្ចាស់ការដើម្បីទប់ទល់នឹងខ្យល់ព្យុះ VAMCO - ảnh 1 ទីតាំងនិងទិសដៅចលនារបស់ខ្យល់ព្យុះ VAMCO ( រូបថត៖ មជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយវៀតណាម) 

គណៈកម្មការបញ្ជាដឹកនាំមជ្ឈិម ទទួលបន្ទុកការបង្ការនិងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ នៃគណៈកម្មាធិការជាតិទប់ទល់នឹងឧប្បត្តិហេតុគ្រោះមហន្តរាយធម្មជាតិ និងស្វែងរកជួយសង្គ្រោះគ្រោះថ្នាក់ ទើបតែផ្ញើសារទូរលេខដល់គណៈកម្មការបញ្ជាដឹកណាំបង្ការនិងប្រឆាំងគ្រោះមហន្តរាយធម្មជាតិនិងជួយ   សង្គ្រោះគ្រោះថ្នាក់នៅតាមខេត្ត/ក្រុង ជាប់ឆ្នេរសមុទ្រពី Thanh Hoa ទៅ Binh Thuan    រួមទាំងគណៈកម្មការមេបញ្ជាការដ្ឋានបង្ការនិងប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ និងស្វែងរកជួយសង្គ្រោះគ្រោះថ្នាក់របស់ក្រសួង ស្ថាប័ននិងមូលដ្ឋាននានា ត្រូវតែមានភាពម្ចាស់ការក្នុងការទប់ទល់នឹងខ្យល់ព្យុះ VAMCO ។

គណៈកម្មការបញ្ជាដឹកនាំមជ្ឈិម ទទួលបន្ទុកការបង្ការនិងប្រឆាំងគ្រោះមហន្តរាយធម្មជាតិ នៃគណៈកម្មាធិការជាតិទប់ទល់នឹងឧប្បត្តិហេតុគ្រោះមហន្តរាយធម្មជាតិ និងស្វែងរកជួយសង្គ្រោះគ្រោះថ្នាក់នៅខេត្ត/ក្រុង ក្រសួងនិងស្ថាប័ននានា ត្រូវតែតាមដានយ៉ាងម៉ឹងម៉ាត់នូវការវិវត្តន៍នៃខ្យល់ព្យុះ ព្រមទាំងជូនដំណឹងដល់ម្ចាក់មធ្យោបាយនានា មេនាវឹកនៃបណ្តានាវានិងទូក ដែលកំពុងប្រតិបត្តិការនៅលើលំហរសមុទ្រ អំពីទីតាំង និងទិសដៅចលនានៃខ្យល់ព្យុះដ៏សាហាវនេះ ដើម្បីមានភាពម្ចាស់ការក្នុងការបង្ការ និងចៀសវាងឬមិនធ្វើដំណើរចូលទៅក្នុងតំបន់ដែលមានគ្រោះថ្នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ