បណ្តាថ្នាក់ដឹកនាំ G7 បានឯកភាពគ្នាចំណាយទឹកប្រាក់ចំនួន ២០ លានអឺរ៉ូដើម្បីការពារព្រៃអាម៉ាហ្សូន

(VOVWORLD) -   នាថ្ងៃទី ២៦ ខែសីហា កិច្ចប្រជុំកំពូល G7 បានឯកភាពចំណាយទឹកប្រាក់ចំនួន ២០ លានអឺរ៉ូ (ស្មើនឹង ២២ លានដុល្លារអាមេរិក) សម្រាប់ការការពារព្រៃ     អាម៉ាហ្សូន ដែលក្នុងនោះភាគច្រើនសំដៅលើការបញ្ជូនយន្តហោះទៅពន្លត់អគ្គិ   ភ័យដែលបាននិងកំពុងឆាបឆេះគ្របដណ្តប់លើព្រៃត្រូពិចធំបំផុតនៅលើពិភពលោកនេះ។
បណ្តាថ្នាក់ដឹកនាំ G7 បានឯកភាពគ្នាចំណាយទឹកប្រាក់ចំនួន ២០ លានអឺរ៉ូដើម្បីការពារព្រៃអាម៉ាហ្សូន - ảnh 1ទិដ្ឋភាពនៃភ្លើងឆាបឆេះនៅព្រៃអាម៉ាហ្សូន (រូបថត៖AFP/TTXVN

ប្រធានាធិបតីបារាំងលោក Emmanuel Macron និងសមភាគីឈីលី លោក Sebastian Pinera បានឲ្យដឹងថាបណ្តាប្រទេសជាសមាជិក G7 ក៏បានយល់ព្រមគាំទ្រដល់ផែនការដាំដើមឈើឡើងវិញក្នុងរយៈពេលមធ្យមផងដែរ។ គេរំពឹងទុកថាផែនការនេះនឹងត្រូវប្រកាសនៅក្នុងកិច្ចប្រជុំនៃអង្គការសហប្រជាជាតិនៅខែកញ្ញាខាងមុខនេះ។ គួរបញ្ជាក់ថាគំនិតផ្តួចផ្តើមនេះត្រូវបានប្រកាសបន្ទាប់ពីថ្នាក់ដឹកនាំ G7 បានពិភាក្សាគ្នាអំពីបញ្ហាបរិស្ថានដោយផ្តោតលើករណីអគ្គិភ័យ ដែលបានឆាបឆេះបំផ្លាញផ្ទៃដីដ៏ធំទូលាយមួយនៅព្រៃអាម៉ាហ្សូនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ