បណ្តាប្រទេសនៅជុំវិញពិភពលោកបានចាត់វិធានការជាច្រើនដើម្បីបង្ការនិងទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី

(VOVWORLD) - នាថ្ងៃទី ២៩ ខែមករា ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោកស្រី Tatyana Golikova បានមានប្រសាសន៍ថា សកម្មភាពដឹកជញ្ជូនតាមផ្លូវដែករវាងចិននិងរុស្ស៊ី លើកលែងតែផ្លូវម៉ូស្គូ - ប៉េកាំង និងផ្ទុយមកវិញ នឹងត្រូវបានផ្អាកចាប់ពីម៉ោង ០០ (តាមម៉ោងនៅទីក្រុងម៉ូស្គូ) នាថ្ងៃទី ៣១ ខែមករា ដោយសារហានិភ័យនៃការរីករាលដាលវីរុសកូរ៉ូណាប្រភេទថ្មី។
បណ្តាប្រទេសនៅជុំវិញពិភពលោកបានចាត់វិធានការជាច្រើនដើម្បីបង្ការនិងទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី - ảnh 1បណ្តាប្រទេសនៅជុំវិញពិភពលោកបានចាត់វិធានការជាច្រើនដើម្បីបង្ការនិងទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី (រូបថត៖ baoquocte.vn)

លើសពីនេះទៀត សាកលវិទ្យាល័យរុស្ស៊ីនឹងតម្រូវឱ្យពន្យារថ្ងៃឈប់សម្រាករហូតដល់ថ្ងៃទី ១ ខែមីនា សម្រាប់និស្សិតចិនវិលត្រឡប់ទៅស្រុកកំណើតវិញដើម្បីទទួលអំណរឆ្នាំថ្មីប្រពៃណី។តំបន់ចំនួន ៥ នៅចុងបូព៌ាររបស់ប្រទេស រុស្ស៊ីរួមមានខេត្ត Amur តំបន់ស្វយ័ត    ជនជ្វីហ្វ ខេត្ត Khabarovsk ខេត្ត Primorsk និងតំបន់ Outer Baikal នឹង អូសបន្លាយការបិទច្រកទ្វារព្រំដែនជាមួយប្រទេសចិន ដើម្បីការពារហានិភ័យនៃការ   ឆ្លងវីរុសកូរ៉ូណាផងដែរ។

រដ្ឋាភិបាលកាណាដា គ្រោងនឹងជម្លៀសពលរដ្ឋរបស់ខ្លួនឲ្យចេញពីប្រទេសចិន ក្នុងបរិបទមានប្រជាជនជាង ៦០០០ នាក់នៅប្រទេសចិន ត្រូវបានបញ្ជាក់ថាមានការឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដែលលើសពីបរិមាណករណីរឆ្លងមេរោគរលាកផ្លូវដង្ហើម SARS នៅប្រទេសចិនកាលពីឆ្នាំ ២០០៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ