បណ្តាប្រទេសនៅអឺរ៉ុបអនុវត្តវិធានការណ៍ជាច្រើនដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលរបស់ COVID-19

(VOVWORLD) - កាលពីថ្ងៃទី ៨ ខែមិនា អាជ្ញាធររ៉ូម៉ានីបានសម្រេច ហាមឃាត់រាល់សកម្មភាពទាំងក្នុងផ្ទះឬនៅកណ្តាលវាល ដោយមានការចូលរួមពីមនុស្សជាង ១០០០ នាក់។ 
បណ្តាប្រទេសនៅអឺរ៉ុបអនុវត្តវិធានការណ៍ជាច្រើនដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលរបស់ COVID-19 - ảnh 1ការបាញ់ថ្នាំសម្លាប់មេរោគនៅវិងហារមួយនៅប្រទេសអ៊ឺរ៉ង់កាលពីថ្ងៃទី ៥ ខែមិនា  

ការហាមឃាត់នេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃទី ៣១ ខែមិនា ហើយអាចពន្យាររយៈពេលយូរជាង។ ចំពោះព្រឹត្តិ ការណ៍ដែលមានមនុស្សតិចជាង ១.០០០ នាក់ អាជ្ញាធរមូលដ្ឋាននឹងធ្វើការសម្រេចចិត្តលើស្ថានភាពជាក់ស្តែង។ ប្រទេសរ៉ូម៉ានីបានកត់សម្គាល់ករណីឆ្លងថ្មីចំនួន ៦ នាក់កាលពីសប្តាហ៍មុន ដែលនាំអោយចំនួនអ្នកឆ្លងជំងឺ COVID-19 នៅប្រទេសនេះឡើងដល់ ១៥នាក់។

ក្នុងពេលជាមួយគ្នានោះ ហ្វាំងឡង់ក៏បានសម្រេចចិត្ត លុបចោលការចូលរួមក្នុងសមយុទ្ធយោធា នៅភាគខាងជើងន័រវេស ដោយសារតែជំងឺរាតត្បាត។ យោងតាមក្រសួងការពារជាតិហ្វាំងឡង់ថា ទាហាន ៤០០ នាក់ គ្រោងនឹងចាកចេញទៅកាន់ប្រទេសន័រវែសនៅថ្ងៃទី ៨ ខែមិនា ដើម្បីចូលរួមក្នុងសមយុទ្ធ ប៉ុន្តែប្រតិបត្តិការនេះត្រូវបានលុបចោល ដោយសារតែមានបន្ទាយយោធាមួយនៅ Skjold ភាគខាងជើងប្រទេសន័រវេស ត្រូវដាក់អោយនៅដាច់ដោយឡែក ពីថ្ងៃទី ៥ ខែមិនា  បន្ទាប់ពីបានរកឃើញទាហានម្នាក់នៅទីនេះ ដែលបានធ្វើតេស្តវិជ្ជមានចំពោះវីរុស SARS-CoV-2 ។

ប្រធានាធិបតីម៉ុលដាវី លោក Igor Dodon បាននិយាយនៅថ្ងៃទី ៨ ខែមិនាថា លោកបានសម្រេចចិត្តកាត់បន្ថយដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ីនិងត្រឡប់មក Chisinau វិញ បន្ទាប់ពីប្រទេសនេះបានកត់សម្គាល់ករណីដំបូងឆ្លង COVID-19។ មេដឹកនាំម៉ុលដាវីនរូបនេះបានគាំទ្រវិធានការបន្ទាន់ ដែល មន្រ្តីនៅក្នុងប្រទេសបានអនុវត្តន៍ ដូចជាការបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ (អ្នកដែលត្រឡប់មកពីប្រទេស អ៊ីតាលី) ភ្លាមៗ កំណត់អត្តសញ្ញាណអ្នកដំណើរទាំងអស់ ដែលមានជើងហោះហើរតែមួយ ដោយតម្រូវអោយពួកគេនៅដាច់ដោយឡែក ក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ពីវេជ្ជបណ្ឌិត។

នៅប្រទេសអ៊ីតាលីវិញ អាជ្ញាធរនៃប្រទេសនេះបានអោយដឹងថា ត្រូវម៉ាសការពារចំនួន ២២ លានដែលមានស្តង់ដា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត  ក្នុងបរិបទដែល ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៦៦ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ