បណ្តា​​ប្រទេសអារ៉ាប់ថ្កោលទោសការវាយប្រហារសង្គ្រោះចំណាប់ខ្មាំងរបស់អ៊ីស្រាអែល ដែលបានបណ្តាលឲ្យជនស៊ីវិលជាច្រើន​នាក់​ស្លាប់

(VOVWORLD) - ប្រទេសអារ៉ាប់និងអ៊ីស្លាមជាច្រើននៅមជ្ឈិមបូព៌ាបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដ៏បង្ហូរឈាមរបស់កងទ័ពអ៊ីស្រាអែលលើជំរុំជនភៀសខ្លួនក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃទី ៨ ខែមិថុនា ដែលបានបណ្តាលឱ្យជនស៊ីវិលរាប់រយនាក់ស្លាប់។

នៅក្នុងសេចក្តីប្រកាសផ្លូវការមួយកាលពីរសៀលថ្ងៃដដែល ក្រសួងការបរទេសអេហ្ស៊ីបបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើជំរុំជនភៀសខ្លួន Nuseirat ក្នុងតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១៥០ នាក់។ ទន្ទឹមនឹងការចោទប្រកាន់កងទ័ពអ៊ីស្រាអែលពីបទបំពានលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរនោះ ក្រសួងការបរទេសអេហ្ស៊ីបបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើអន្តរាគមន៍ភ្លាមមួយរំពិច ដើម្បីបញ្ឈប់សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។

បណ្តា​​ប្រទេសអារ៉ាប់ថ្កោលទោសការវាយប្រហារសង្គ្រោះចំណាប់ខ្មាំងរបស់អ៊ីស្រាអែល ដែលបានបណ្តាលឲ្យជនស៊ីវិលជាច្រើន​នាក់​ស្លាប់ - ảnh 1ប្រជាជនប៉ាឡេស្ទីននៅលើគំនរបាក់បែកនៅជំរុំជនភៀសខ្លួន Nuseirat ក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហាររបស់កងកម្លាំងពិសេសអ៊ីស្រាអែលកាលពីថ្ងៃទី ៨ ខែមិថុនា។ រូបថត៖ AFP

ពីទីក្រុង Amman ក្រសួងការបរទេសហ្សកដានីបានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា ការវាយប្រហារលើជំរុំជនភៀសខ្លួន Nuseirat ឆ្លុះបញ្ចាំងពីសកម្មភាពជាប្រព័ន្ធរបស់អ៊ីស្រាអែលប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងច្បាប់សិទ្ធិមនុស្សផងដែរ។ ប្រទេសអារ៉ាប់ និងអ៊ីស្លាមមួយចំនួនក្នុងតំបន់ក៏បានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើជំរុំជនភៀសខ្លួន Nuseirat ដោយចាត់ទុកថា វាជាការជំទាស់ដោយឥតលាក់លៀមចំពោះមតិសាធារណៈ និងច្បាប់អន្តរជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ