បណ្តាប្រទេសអឺរ៉ុបមានប្រតិកម្មចំពោះកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបដោយមិនបានឯកភាពគ្នាស្តិពីមុខតំណែងដឹកនាំ

(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានសម្តែងក្តីសង្ឃឹមថាថ្នាក់ដឹកនាំសហភាពអឺរ៉ុប បានឯភាពគ្នាលើបញ្ជីបេក្ខជនដែលកាន់តំណែងជាថ្នាក់ដឹកនាំកំពូលរបស់ ប្លុកនេះ។
បណ្តាប្រទេសអឺរ៉ុបមានប្រតិកម្មចំពោះកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបដោយមិនបានឯកភាពគ្នាស្តិពីមុខតំណែងដឹកនាំ - ảnh 1 អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel 

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅទីក្រុងប៊្រុចសែល (ប្រទេសបែលហ្ស៊ិក) ដែលត្រូវផ្អាកនៅពាក់កណ្តាល បន្ទាប់ពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាបានបរាជ័យក្នុងការឈានដល់មតិឯកច្ឆន្ទលើបញ្ហានេះ លោកស្រី Angela Merkel បានសង្កត់ធ្ងន់ថា លោកស្រីសង្ឃឹមថា«ដោយមានសុឆន្ទៈកិច្ចព្រមព្រៀងមួយនឹងមានលទ្ធភាពក្នុងការសម្រេចប្រកបដោយជោគជ័យផងដែរ "។ នាយករដ្ឋមន្ត្រីប្រទេសហូឡង់លោក Mark Rutte បានវាយតម្លៃថា ដំណើរការនៃការជ្រើសរើសមុខតំណែងដឹកនាំរបស់ EC ពិតជាមានភាពស្មុគស្មាញដោយមិននឹកស្មានដល់នោះឡើយ ខណៈដែលមាន "ក្រុមបក្សពួកជាច្រើនណាស់" ព្រមទាំងបន្ទាបលើលទ្ធភាពនៃប្រទេសទាំងឡាយក្នុងការឈានដល់ការឯកភាពគ្នានាថ្ងៃទី ២ ខែកក្កដាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ