បណ្តាប្រទេសអាស៊ានបាន​ឯកភាពគ្នា​លើ​ការ​អភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព

(VOVWORLD) - នាថ្ងៃទី ២ ខែសីហា អភិបាលតំបន់និងទីក្រុងនានានៃបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងមានភាពធន់នៅក្នុងតំបន់នេះ។ 

សេចក្តីថ្លែងការណ៍រួមត្រូវបាននាំចេញនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំអភិបាលក្រុងអាស៊ាន (MGMAC ២០២៣) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) ចាប់ពីថ្ងៃទី ១-២ ខែសីហា។ នៅក្នុងសុន្ទរកថាបិទ អភិបាលស្តីទីទីក្រុងហ្សាកាតា លោក Heru Budi Hartono បាននិយាយថា សេចក្តីថ្លែងការណ៍រួមនេះ មានកិច្ចព្រមព្រៀងមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបង្កើតការរស់នៅប្រកបដោយនិរន្តរភាពនៅក្នុងទីក្រុង ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សហគមន៍អាស៊ាន។ ប្រតិភូទាំងអស់បានចាត់ទុកថា ការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពនឹងគាំទ្រដល់គោលដៅរួមរបស់អាស៊ាន ពង្រឹងឋានៈរបស់ប្លុកក្នុងនាមជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ