បណ្តុះពន្លកមិត្តភាពវៀតណាម-កម្ពុជា

បណ្តុះពន្លកមិត្តភាពវៀតណាម-កម្ពុជា - ảnh 1
ទិដ្ឋភាពនៃពិធី


(VOVworld)-នាថ្ងៃទី១៦តុលានៅក្រុងហាណូយ សមាគមមិត្តភាពវៀតណាម កម្ពុជាបានបូកសរុបរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីឪពុកម្តាធម៌ជួយដល់និស្សិត
កម្ពុជាដោយ មានឈ្មោះថា “បណ្តុះពន្លកមិត្តភាព” ។ ដោយគោលគំនិតដំបូង
គឺបង្កើតស្ពាន មួយជួយប្អូនៗផ្លងផុតលើការលំបាក សម្របខ្លួនចូលក្នុងជីវភាព
រស់នៅនៅវៀត ណាម កម្មវិធីនេះទទួលបានលទ្ធផលសកម្មជាច្រើនក្រោយ
រយៈពេល៣ឆ្នាំអនុវត្ត ។ ប្រធានសមាគមមិត្តភាពវៀតណាម​កម្ពុជា​លោក Vu
Mao បានអះអាងថា៖

        “ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាមានសារៈសំខាន់ ក្នុងនោះទំនាក់
ទំនង ដែលវៀតណាមជួយកម្ពុជាក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្ស
ដើម្បីនិស្សិត កម្ពុជាមកវៀតណាមសិក្សារៀនសូត្រក្រេបយកចំណេះដឹងទៅ
បំរើប្រទេសជាតិ។​ដោយ ហេតុនេះ ចលនានេះត្រូវបានអនុវត្តឲ្យល្អថែមទៀត
ដើម្បីរួមចំណែកសាងចំណងសាមគ្គីភាពរវាងវៀតណាមនិងកម្ពុជាទាំងបច្ចុប្បន្ន
ផងនិងអនាគត់ផង”។

        ក្នុងឱកាសនេះដែរ សមាគមមិត្តភាពវៀតណាមកម្ពុជាបានបំផុសមូលនីធិ បណ្តុះពន្លកមិត្តភាពជាផ្លូវការ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ