បណ្តាវិទ្យាស្ថានស្រាវជ្រាវរបស់អូស្ត្រាលីពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត

បណ្តាវិទ្យាស្ថានស្រាវជ្រាវរបស់អូស្ត្រាលីពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត - ảnh 1
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថតៈTTXVN )


(VOVworld)-បណ្តាវិទ្យាស្ថានស្រាវជ្រាវរបស់អូស្ត្រលីកំពុងមានការយកចិត្តទុក ដាក់ដល់បំរ៉ែបំរួលដ៏តានតឹងនៅសមុទ្រខាងកើត ទាក់ទិនដល់ការដែលចិនដាក់
ស្ថានីយ៍ខួង Haiyang Shiyou-981ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និង តំបន់ខ្ពង់
រាបបាតសមុទ្ររបស់វៀតណាម។ នាថ្ងៃទី២៨ឧសភា បណ្ឌិត Hoang Anh Tuan ប្រធានវិទ្យាស្ថានស្រវជ្រាវយុទ្ធសាស្រ្តការទូត នៃសាលាសភាបណ្ឌិត ការទូត
វៀតណាម បានមានជំនួបធ្វើការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវអាមេរិក ចំណុះ
សកលវិទ្យាល័យ Sydney និងវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ អន្តរជាតិ
Lowy របស់អូស្ត្រាលីអំពីបញ្ហានេះ។ លោក Hoang Anh Tuan បានអះ អាងថា អំពើរបស់ចិនលើសមុទ្រខាងកើតគឺរំលោភទៅលើសិទ្ធិអធិបតេយ្យភាព និង
សិទ្ធិយុត្តាធិការរបស់វៀតណាមក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀតណាម រំលោភយ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញអ.ស.ប និង អនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

        ក្នុងជំនួបធ្វើការនេះ បណ្តាអ្នកជំនាញការនិងអ្នកប្រាជ្ញអូស្រ្តាលី ក៏បាន ពិភាក្សាអំពីកល្បិចរបស់ចិនក្នុងការបញ្ជូនស្ថានីយ៍ខួង Haiyang Shiyou-981
ដោយខុស ច្បាប់ចូលក្នុងតំបន់សមុទ្រវៀតណាម ទស្សនរបស់អាស៊ានចំ
ពោះបញ្ហានេះ គោលនយោបាយតុល្យភាពឡើងវិញរបស់អាមេរិក ក៏ដូចជា
បណ្តាជំហាន យុទ្ធសាស្រ្តរបស់វៀតណាមដើម្បីដោះស្រាយបញ្ហាសមុទ្រ
ខាងកើតជាដើម។នៅទីនេះ សាស្រ្តាចរ្យ លោក Robert Hill អតីតរដ្ឋមន្រ្តី
ការពារជាតិអូស្តា្រលី បាន​អះអាងថា អូស្ត្រាលីគាំទ្រវៀតណាមក្នុងការ
ស្វែងរកដំណោះស្រាយសន្តិភាព ១សម្រាប់បញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ