បណ្តាសកម្មភាពឆ្ពោះទៅការរំលឹកគុណបណ្តាស្តេចហ៊ុងនិងពិធីបុណ្យវិហារបណ្តាស្តេចហ៊ុងឆ្នាំ២០១៥

បណ្តាសកម្មភាពឆ្ពោះទៅការរំលឹកគុណបណ្តាស្តេចហ៊ុងនិងពិធីបុណ្យវិហារបណ្តាស្តេចហ៊ុងឆ្នាំ២០១៥ - ảnh 1
រូបថតៈ អ៊ីនធើណែត


(VOVworld)- ការតាំងពិព័រណ៍រូបថត “ជំនឿធ្វើសក្ការៈបូជាបណ្តាស្តេចហ៊ុង-ដំណើរ
ការក្លាយទៅជាបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក” បានបើក នាថ្ងៃទី២៣
មេសានៅខេត្ត Phu Tho ភាគខាងជើងវៀតណាម។ ការតាំងពិព័រណ៍ នេះ​បានបង្ហាញ
រូបភាពនិងឯកសារវត្ថុតាងមានតម្លៃទាក់ទិនដល់ជំនឿធ្វើសក្ការៈ បូជាបណ្តាស្តេច
ហ៊ុង។ លោក Pham Ba Khiem នាយករងមន្ទីវប្បធម៌កីឡានិង ទេសចរណ៍ខេត្ត Phu
Tho បានឲ្យដឹងថា៖

        “ការតាំងពិព័រណ៍លើកនេះ សំដៅផ្សព្វផ្សាយរូបភាពនៃជំនឿធ្វើសក្ការៈបូជា
បណ្តាស្តេចហ៊ុង ក៏ដូចជាច្រៀង xoan និងបណ្តាបេតិកភ័ណ្ឌវប្បធម៌លើទឹកដី របស់ជីដូនជីតាជាមួយប្រជាជនទូទាំងប្រទេស។ តាមរយៈនោះ អប់រំប្រពៃណី
ស្នេហារជាតិ និងអះអាងនូវការសន្យារបស់ខេត្ត Phu Tho ជាមួយអង្គការ UNESCO និងរដ្ឋាភិបាលអំពីការអភិរក្សបេតិកភ័ណ្ឌនេះ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ