បុណ្យណូអែល ២០១៨៖ ពោរពេញទៅដោយ ពណ៌ចម្រុះ

(VOVWORLD) -ក្នុងឱកាសបុណ្យណូអែល ឆ្នាំ ២០១៨ ភ្ញៀវទេសចរនៅទូទាំងពិភពលោកបានទៅកាន់ Bethlehen និងតម្រង់ជាជួរដើម្បីទស្សនាទីក្លែង ប្រសូតិរបស់ព្រះយេស៊ូ។ ទន្ទឹមនឹងនេះបរិយាកាសទទួលណូអែលក៏បានប្រព្រឹត្តិទៅនៅទូទាំងពិភពលោកផងដែរ។
បុណ្យណូអែល ២០១៨៖  ពោរពេញទៅដោយ ពណ៌ចម្រុះ - ảnh 1 ទិដ្ឋភាពបុណ្យណូអែល ២០១៨ (CTV News)

Bethlehen គឺជាទីក្រុងមួយនៅតំបន់ត្រើយខាងលិច ដែលបច្ចុប្បន្នកាន់កាប់ដោយអ៊ីស្រាអែល។ នៅទីនេះមានវិហារកាតូលិក Nativity។ នាឆ្នាំ នេះ ចំនួនភ្ញៀវទេសចរទៅកាន់ Bethlehen បានកើនឡើងជាច្រើន ប្រើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ការប្រារព្ធពិធីបុណ្យណូអែលបានប្រព្រឹត្តិទៅយ៉ាងមហោឡារិកនៅ ទីក្រុង Bethlehen នារាត្រីថ្ងៃទី ២៤ ខែធ្នូ។

ទន្ទឹមនឹងនេះ នៅ បុរីវ៉ាទីកង់ ស្ដេចប៉ាប Francis បានធ្វើជាអធិបតីក្នុងពិធីបុណ្យណូអែលនៅព្រះវិហារ Peter ដោយអំពាវនាវឲ្យប្រជាជនលើកកម្ពស់ស្មារតីចែករំលែកក្នុងជីវភាពរស់នៅ។នាថ្ងៃទៅទី២៥ ខែធ្នូ ស្ដេចប៉ាប Francis ក៏បានធ្វើជាអធិបតីក្នុងពិធីបួងសួងសូមសេចក្ដីសុខចម្រើនសម្រាប់ Romo និង ពិភពលោកទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ