បុណ្យតេតនាំមកនូវក្តីសង្ឃឹមសម្រាប់អនាគតដ៏ល្អប្រសើរនិងយុត្តិធម៌សម្រាប់មនុស្សគ្រប់រូបជាពិសេសស្ត្រីនិងកុមារី

(VOVWORLD) - នោះគឺជាសារ ហើយក៏ជាការជូនពររបស់ឯកអគ្គរដ្ឋទូតនៃប្រទេស G4 រួមមាននូវែលសេឡង់ កាណាដា ស្វីស និងន័រវេស ជូនចំពោះប្រជាជនវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

បុណ្យតេតនាំមកនូវក្តីសង្ឃឹមសម្រាប់អនាគតដ៏ល្អប្រសើរនិងយុត្តិធម៌សម្រាប់មនុស្សគ្រប់រូបជាពិសេសស្ត្រីនិងកុមារី - ảnh 1ឯកអគ្គរដ្ឋទូតកាណាដា Deborah Paul ក៏បានថ្លែងអំណរគុណចំពោះ Hope Box និងគ្រប់ស្ថាប័នសម្រាប់ស្ត្រីផងដែរ។ រូបថត៖ VOV

ឯកអគ្គរដ្ឋទូតស្វីស Ivo Sieber បានបញ្ជាក់ថា បទដ្ឋានយេនឌ័រត្រូវបានកសាងនិងពង្រឹងដោយទាំងបុរសនិងស្ត្រី ដូច្នេះចាំបាច់ត្រូវមានការចូលរួមទាំងបុរសនិងក្មេងប្រុសក្នុងដំណើរការផ្លាស់ប្តូរការយល់ឃើញរបស់សង្គម =និងលើកកម្ពស់សិទ្ធិស្ត្រី។

ចំណែកឯកអគ្គរដ្ឋទូតន័រវេស Greta Lochen បាននិយាយថា បានជួបប្រាស្រ័យជាមួយស្ត្រីខ្លាំងនិងបំផុសគំនិតនៅ Hope Box ទទួលបានការចែករំលែក និងរួមជាមួយពួគគេធ្វើដំណាប់អំណរបុណ្យតេតគឺជាឱកាសដ៏មានតម្លៃ។ ជាលើកដំបូងនៅប្រទេសវៀតណាម ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ Tredene Dobson មានសេចក្តីសោមនស្សរីករាយ ដែលបានអំណរបុណ្យតេតជាមួយ Hope Box ដោយស្តាប់នូវរឿងរ៉ាវបំផុសគំនិតពីស្ត្រីដែលបានជម្នះអតីតកាលដ៏លំបាកឆ្ពោះទៅរកជីវិតឯករាជ្យនិងស្រស់ស្អាតជាងមុន។

ក្នុងឱកាសចូលឆ្នាំថ្មីនេះ រួមជាមួយនឹងឯកអគ្គរដ្ឋទូត G4 ឯកអគ្គរដ្ឋទូតកាណាដា Deborah Paul ក៏បានថ្លែងអំណរគុណចំពោះ Hope Box និងអង្គការស្ត្រីផ្សេងទៀតទាំងអស់ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការលើកកម្ពស់សិទ្ធិស្មើគ្នាសម្រាប់ស្ត្រី ហើយទន្ទឹមនឹងនោះក៏ផ្តល់ឱកាសឱ្យស្ត្រីពង្រីកសក្តានុពលពេញលេញរបស់ពួកគេនៅក្នុងបរិបទដ៏លំបាកមួយ។

សូមគូសបញ្ចាក់ថា Hope Box គឺជាគំរូសហគ្រាសសង្គម ជួយស្ត្រីវៀតណាម ធ្លាប់រងអំពើហឹង្សា ឲ្យមានការងារស្ថិរភាពនិងផ្លាស់ប្តូរជីវិតរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ