បាតុកម្មធំនៅ Zimbabwe ដើម្បីប្រឆាំងជំទាស់នឹងរដ្ឋាភិបាល

(VOVWORLD) - នាថ្ងៃទី ២៩ ខែវិច្ឆិកា ប្រជាជនរាប់ពាន់នាក់បានដើរដង្ហែក្បួន ប្រឆាំងទំទាស់នឹងរដ្ឋាភិបាលនៅទីក្រុង Harare ប្រទេស Zimbabwe  ក្រោមការឃ្លាំមើលយ៉ាងម៉ឹងម៉ាត់របស់ប៉ូលីស។
បាតុកម្មធំនៅ Zimbabwe ដើម្បីប្រឆាំងជំទាស់នឹងរដ្ឋាភិបាល - ảnh 1 បាតុកម្មធំនៅ Zimbabwe ដើម្បីប្រឆាំងជំទាស់នឹងរដ្ឋាភិបាល

នេះគឺជាបាតុកម្មដំបូងបង្អស់គិតចាប់ពីបាតុកម្មហិង្សាកាលពីខែសីហាកន្លងទៅ។ ការដើរដង្ហែក្បួនត្រូវបានរៀបចំឡើងដោយគណបក្សប្រឆាំង MDC ហើយមានហ្វុងមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅកណ្តាលរដ្ឋធានី  Harare ដើម្បីដើរ ដង្ហែក្បួនតាមដងផ្លូវរដ្ឋធានីនិងលើកយកបដាប្រឆាំងនឹងរដ្ឋាភិបាល។ ក្រុមបាតុករបានសម្ដែងកំហឹងចំពោះបញ្ហាសេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ប្រទេស Zimbabwe  ខណៈដែលប្រជាជនតស៊ូទប់ទល់នឹងតម្លៃកាន់តែកើនឡើង ក៏ដូចជា ការខ្វះខាតមុខទំនិញដ៏ចាំបាច់ដូចជានំបុ័ង ប្រេងឆា ប្រេងសាំងជាដើម។ លើសពីនេះទៅទៀត Zimbabwe កំពុងទទួលរងការគ្រោះទុរ្ភិក្សដោយសារស្ថានភាពរាំងស្ងួតតាមការព្យាករណ៍នឹងអូសបន្លាយក្នុងរយៈពេល ៦ ខែខាងមុខទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ