បាតុកម្មធំបំផុតនៅកម្ពុជា

បាតុកម្មធំបំផុតនៅកម្ពុជា - ảnh 1
បាតុកម្មធំបំផុតនៅកម្ពុជា


(VOVworld)-នាថ្ងៃទី២២ធ្នូ នៅរាជធានីភ្នំពេញ ភាគីប្រឆាំងកម្ពុជាបានបំផុស បាតុកម្ម១ដែលត្រូវបានចាត់ទុកជាធំបំផុត បន្ទាប់ពីការបោះឆ្នោតរដ្ឋសភា​កម្ពុជានាថ្ងៃទី២៨កកដាកន្លងទៅ ដោយសំណូមពរទាមទារឲ្យសម្តេចនាយករដ្ឋ មន្រ្តីហ៊ុនសែនលាលែងពីដំណែងនិងដំណើការការបោះឆ្នោតឡើងវិញ។ ដោយមិនអើពើដល់បទហាមឃាត់របស់រដ្ឋអំណាចទីក្រុងនិងបណ្តាស្ថាប័នមាន សមត្ថកិច្ចរបស់កម្ពុជា ភាគីប្រឆាំងនៅបន្តរាល់សកម្មភាពដង្ហែក្បួនដោយមាន​ការចូលរួមរបស់មនុស្សរាប់ពាន់នាក់ បណ្តាលការកកស្ទះចរាចរលើវិថីសំខាន់ មួយចំនួននៅរាជធានីភ្នំពេញ។ ឆ្លើយតបនឹងការទាមទារបស់ភាគីប្រឆាំង សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនអះអាងថារដ្ឋធម្មនុញ្ញកម្ពុជាមិនកំណត់ថា​នាយករដ្ឋមន្រ្តីមានសិទ្ធិរំសាយរដ្ឋសភាឡើយ។ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនក៏បានសង្កត់ធ្ងន់ថា រូបលោកផ្ទាល់ក៏ដូចជារដ្ឋាភិបាលកម្ពុជាត្រូវបាន​ជ្រើសតាំងដោយប្រជាធិបតេយ្យនិងប្រាកដថានឹងមិនលាលែងពីដំណែង
ក្នុងអាណត្តិ៥ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ