បាតុកម្មធំលើទូទាំងប្រទេសបារាំងប្រឆាំងជំទាស់ក្រមច្បាប់ពលកម្មថ្មី

បាតុកម្មធំលើទូទាំងប្រទេសបារាំងប្រឆាំងជំទាស់ក្រមច្បាប់ពលកម្មថ្មី - ảnh 1
និស្សិតនៅទីក្រុង Nice ភាគខាងត្បូងបារាំងធ្វើបាតុកម្មប្រឆាំងជំទាស់ក្រមច្បាប់ពលកម្មថ្មី
នាថ្ងៃទី៩ មិនា (រូបថត៖Reuters)

(VOVworld) - ដោយជួយជ្រោមជ្រែងការអំពាវនាវរបស់អង្គការសហជីពចំនួន១០
លើទូទាំងប្រទេសនិងសមាគមសិស្សានុសិស្ស និស្សិតបារាំង នាថ្ងៃទី៩ មិនា មនុស្ស
ជិត២សែននាក់បានចូលរួមបាតុកម្មលើទូទាំងប្រទេសសំដៅដាក់សម្ពាធទៅលើរដ្ឋា
ភិបាល ទាមទារឲ្យដកក្រមច្បាប់ពលកម្មធ្វើវិសោធនកម្មដែល ត្រៀមដាក់ជូនរដ្ឋ
សភា។បាតុករបានរិះគន់ក្រមច្បាប់នេះដោយ បញ្ចូលការផ្លាស់ប្ដូរមួយចំនួនដែល
ជះឥទ្ធិពលយ៉ាងអសកម្មទៅលើផលប្រយោជ ន៍របស់ពលករ ជាពិសេសគឺការ
កំណត់អនុញ្ញាត្តិឲ្យនិយោជកបណ្ដេញការងារ ពលករយ៉ាងងាយស្រួលជាង។ការ
ស្ទង់មតិដែលបានអនុវត្តន៍ដោយវិទ្យាស្ថាន Harris Interactive ក៏បានសរឲ្យឃើញថា
 ជនបារាំងចំនួន៦០%ប្រឆាំងជំទាស់ ក្រមច្បាប់ពលកម្មនេះផងដែរ។
ចំពោះមុខស្ថានការណ៍នោះ នាយករដ្ឋមន្ត្រីបារាំងលោក Manuel Valls បានលើក
ពេលការប្រកាសក្រមច្បាប់រហូតដល់ថ្ងៃទី២៤ មិនា ជំនួសឲ្យថ្ងៃទី៩ មិនា ដូចផែន
ការដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ