បាតុកម្មប្រឆាំងជំទាស់នឹងការរើសអើងជាតិសាសន៍កំពុងរីករាលដាលយ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិក

(VOVWORLD) - ទាក់ទិននឹងករណីប៉ូលីសស្បែកសនៅទីក្រុង Minneapolis កាលពីថ្ងៃទី ២៥ ខែឧសភា បានសម្លាប់លោក George Floyd អាយុ ៤៦ ឆ្នាំ ជនជាតិអាមេរិកមានដើមកំណើតអាហ្វ្រិក ក្នុងប៉ុន្មានថ្ងៃថ្មីៗកន្លងមកនេះ បាតុកម្មប្រឆាំងជំទាស់នឹងអំពើហឹង្សាដាក់លើជនជាតិស្បែកខ្មៅមិនត្រឹមតែប្រព្រឹត្តទៅនៅ Minneapolis ប៉ុណ្ណោះទេ ប៉ុន្តែវាបានរីករាលដាលដល់ទីក្រុង St.Pual នៃរដ្ឋ Minnesota Los Angeles Denver និង Phoenix ផងដែរ។
បាតុកម្មប្រឆាំងជំទាស់នឹងការរើសអើងជាតិសាសន៍កំពុងរីករាលដាលយ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិក - ảnh 1 ក្រុមបាតុករបានដុតផ្ទះនៅទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងករណីប៉ូលីសស្បែកសនៅក្នុងទីក្រុងនេះបានសម្លាប់បុរសស្បែកខ្មៅម្នាក់កាលពីថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០២០ ។ (រូបថត៖ AFP / TTXVN)

ការផ្ទុះកំហឹងបានរីករាលដាលនៅតាមសហគមន៍ប្រជាជននៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីវីដេអូដែលថតអំពីពេលវេលាចុងក្រោយរបស់លោក George Floyd បានចាប់ផ្តើមបង្ហោះលើតាមបណ្តាញសង្គម។

នាយប់ថ្ងៃទី ២៩ ខែឧសភា សេតវិមានត្រូវបានបិទជាបណ្តោះអាសន្នបន្ទាប់ពីបាតុកម្មបានបន្តរីករាលដាលដល់ទីក្រុង Washington D.C, Atlanta, Georgia និងទីក្រុង New York ផងដែរ។ ដើម្បីធ្វើឱ្យមានបាតុកម្មនេះបន្ធូរបន្ថយវិញ នាថ្ងៃទី ២៩ ខែឧសភា អាជ្ញាធរមានសមត្ថកិច្ចក្នុងខ័ណ្ឌ Hennepin បានចាប់ខ្លួននិងចោទប្រកាន់លោក Derek Chauvin ដែលជាមន្រ្តីប៉ូលីស Minneapolis ដែលទើបបានបណ្តេញចេញពីតំណែងនិងជាអ្នកពាក់ព័ន្ធដោយផ្ទាល់ក្នុងហេតុការណ៍ឃាតកម្មនេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ