បាតុកម្មហិង្សារីករាលដាល់ពីបារាំងទៅកាន់ស្វីស

(VOVWORLD) - ប៉ូលិសបានឲ្យដឹងថា ដោយសាររងការញុះញង់ចំពោះបាតុកម្មហិង្សានៅបារាំងយុវជនជាង ១០០ នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Lausanne និងបានបំផ្លិចបំផ្លាញទីកន្លែងអាជីវកម្មជាច្រើន។
បាតុកម្មហិង្សារីករាលដាល់ពីបារាំងទៅកាន់ស្វីស - ảnh 1ប៉ូលិសស្វីសចាប់ខ្លួនបាតុករ។ ប្រភព៖ Swissinfo

នាថ្ងៃទី ២ កក្កដា ប៉ូលីសស្វីសបានឲ្យដឹងថាគេបានចាប់ឃាត់ខ្លួនមនុស្សចំនួន៧ នាក់ ក្រោយពេលបាតុកម្មហិង្សាបានផ្ទុះឡើងនាពេលយប់នៅទីក្រុង Lausanne ស្វីស។ ក្នុងសេចក្តីប្រកាសមួយ ប៉ូលីសទីក្រុង Lausanne បានលើកច្បាស់ថា បាតុករវ័យក្មេងដែលត្រូវចាប់ខ្លួនមានអាយុពី ១៥ ទៅ ១៧ ឆ្នាំ រួមមាននារីបីនាក់ដើមកំណើតព័រទុយហ្គាល់ បូស្នៀ និងសូម៉ាលី រួមជាមួយបុរស ៣ នាក់ ដើមកំណើតហ្សកហ្ស៊ី ស៊ែប៊ី និងស្វីស។ មនុស្សពេញវ័យតែម្នាក់គត់ក្នុងចំណោមបាត់ករដែលត្រូវចាប់ឃុំខ្លួនគឺមានអាយុ ២៤ ឆ្នាំ ជាពលរដ្ឋស្វីស។

ប៉ូលិសបានឲ្យដឹងថា ដោយសាររងការញុះញង់ចំពោះបាតុកម្មហិង្សានៅបារាំងយុវជនជាង ១០០ នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Lausanne និងបានបំផ្លិចបំផ្លាញទីកន្លែងអាជីវកម្មជាច្រើន។ អំពើហឹង្សាបានចាប់ផ្តើមផ្ទុះឡើងនៅទីក្រុងនិយាយភាសាបារាំងនេះនាយប់ថ្ងៃទី ១ ខែកក្កដា បន្ទាប់ពីមានការអំពាវនាវជាច្រើននៅលើបណ្ដាញសង្គម។ ប៉ូលិសត្រូវបានដាក់ពង្រាយ ដោយមិនរកឃើញករណីស្លាប់ និងរងរបួសណាមួយឡើយ។ អាជ្ញាធរកំពុងស៊ើបអង្កេត និងបំភ្លឺជុំវិញហេតុការណ៍នេះ។

បាតុកម្មហិង្សាបានផ្ទុះឡើងនៅបារាំងអស់រយៈពេល ៣ យប់ជាប់ៗគ្នា បន្ទាប់ពីប៉ូលីសបានបាញ់សម្លាប់យុវជនអាយុ ១៧ ឆ្នាំម្នាក់។ ភាពតានតឹងជាទូទៅបានថយចុះនៅទូទាំងប្រទេស ប៉ុន្តែប៉ូលីសនៅតែកត់ត្រាករណីហិង្សាមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ