បទចំរៀងស្ងើចសរសើរលោកប្រធានហូជីមិញលាន់រន្ទឺក្នុងប្រទេសកាណាដា

(VOVWORLD) - មិត្តអ្នកអានកាណាដាជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសៀវភៅ e-book “បទចម្រៀងហូជីមិញ”។
បទចំរៀងស្ងើចសរសើរលោកប្រធានហូជីមិញលាន់រន្ទឺក្នុងប្រទេសកាណាដា - ảnh 1 រូបថតៈ TTXVN

នាថ្ងៃទី ១៧ ខែឧសភា សមាគមមិត្តភាពកាណាដា - វៀតណាម (CVFS) បានរៀបចំសិក្ខាសាលាតាម អនឡាញ ដោយប្រធានបទ “កេរមរតកនិងការចូលរួមចំណែក ជាប្រ វត្តិសាស្ត្ររបស់លោកប្រធានហូជីមិញ ចំពោះប្រជា ជនវៀតណាមនិងពិភពលោក” ដែលទាក់ទាញការចូលរួមពីសំណាក់មិត្តភក្តិកាណាដា និងអាណិកជនវៀត ណាមច្រើនកុះករ។

អង្គសិក្ខាសាលា បានពិភាក្សាយ៉ាង យកចិត្តទុកដាក់ អំពីការចូលរួមចំណែករបស់វៀតណាម ក្នុងចលនារំដោះជាតិនៅលើពិភពលោក អំពី បេះដូងរបស់អ្នកបដិវត្តឆ្នើម មួយរូប  អំពីជីវិតថ្លៃថ្នូនិងសាមញ្ញរបស់លោកប្រធានហូជីមិញ។ មិត្តអ្នកអានកាណាដាជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសៀវភៅ e-book “បទចម្រៀងហូជីមិញ” របស់អ្នកនិពន្ធ Nguyen Dai Trang (ដែលជាប្រធានសមាគមកាណាដា - អាស៊ាន នៃសាកលវិទ្យាល័យ York) ដោយមានបទចម្រៀងចំនួន ២៥ បទ (បកប្រែជាភាសាអង់គ្លេស) រួមទាំងរូបភាពវិមាននិងមណ្ឌលអនុស្សាវរីយ៍អំពីលោកប្រធានហូជីមិញនៅតាមបណ្តាប្រទេសចំនួន ២០។ ជីវិតនិងបុព្ធបទ ជាពិសេសគឺសតិអារម្មណ៍និងសីលធម៌របស់លោកប្រធានហូជីមិញ គឺជាប្រភពបំផុសគំនិតសម្រាប់ជនជាតិកាណាដាជាច្រើនរូបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ