បទឈប់បាញ់នៅតំបន់ហ្គាហ្សាត្រូវបានពន្យាបន្ថែម២៤ម៉ោង

បទឈប់បាញ់នៅតំបន់ហ្គាហ្សាត្រូវបានពន្យាបន្ថែម២៤ម៉ោង - ảnh 1
ទិដ្ឋភាពនៃជំលោះរវាងអ៊ីស្រាអ៊ែលជាមួយក្រុមហាម៉ាស
 (រូបថត៖ xaluan.com)


(VOVworld)-មុននឹងបទឈប់បាញ់រយៈពេល៥ថ្ងៃបានអស់សុពលភាព១ម៉ោង អ៊ីស្រា
អ៊ែលនិងតំណាងប៉ាឡេស្ទីនបានយល់ព្រមគ្នា អូសបន្លាយបទឈប់បាញ់ បន្ថែម២៤
ម៉ោងទៀត សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចចរចារដែលកំពុង ប្រព្រឹត្តទៅ
នៅទីក្រុងគែរបស់អេហ្ស៊ីបដើម្បីឆ្ពោះទៅកិច្ចព្រមព្រៀងយូអង្វែង១។ មន្រ្តីប៉ាឡេស្ទីន
១នាក់បានឲ្យដឹងថា ការពន្យានេះ សំដៅបង្កលក្ខណៈឲ្យភាគីនានា មានពេលវេលា
សម្រេចកិច្ចចរចារបច្ចុប្បន្ន ។ ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារ សាព័ត៌មាន Itar-Tass
របស់រុស្ស៊ី បានដកស្រង់ព័ត៌មានពីក្រុមចរចាររបស់ប៉ាឡេស្ទីនដែលឲ្យដឹងថា មុននោះ
ភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀងជាគោលការណ៍ សំដៅអូសបន្លាយបទឈប់
បាញ់បន្ថែម១ខែទៀត។ភាគីនានានឹងឈានដល់ការ ពិភាក្សាលើបណ្តាបញ្ហាសំខាន់ៗ ក្នុងនោះមានការកសាងព្រលានយន្តហោះ និង កំពង់ផែនៅតំបន់ហ្គាហ្សា ព្រមទាំង
ដោះលែងទណ្ឌិតប៉ាឡេស្ទីនជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ