បិទបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីព័ត៌មាននិងទូរគមនាគមន៍អាស៊ានលើកទី១៩នៅឡាវ
(VOVWORLD) -ក្រោយរយៈពេល២ថ្ងៃធ្វើការងារ នារសៀលថ្ងៃទី២៥ ខែតុលា កិច្ចប្រជុំរដ្ឋមន្រ្តី ព័ត៌មាននិងទូរគមនាគមន៍អាស៊ាន (TELMIN) លើកទី១៩ បានបិទបញ្ចប់នៅរដ្ឋ ធានីវៀងច័ន្ទ ប្រទេសឡាវ។
ទិដ្ឋភាពនៅសន្និសីទកាសែតជូនដំណឹងអំពីលទ្ធផលនៃកិច្ចប្រជុំ (រូបថត៖ VOV) |
នៅសន្និសីទកាសែតជូនដំណឹងអំពីលទ្ធផលនៃកិច្ចប្រជុំ រដ្ឋមន្រ្តីក្រសួង ប្រៃសណីយ៍ទូរគមនាគមន៍ឡាវលោក Thansamay Kommasith បានអោយ ដឹងថា ក្រោយប្រធានបទ “ការតភ្ជាប់ដ៏ឆ្លាតវៃសម្រាប់ការផ្ទេរប្រគល់ឌីជីថល អាស៊ាន” នោះ កិច្ចប្រជុំ TELMIN លើកទី១៩បានឯកភាពហើយអនុម័តលើបញ្ហា សំខាន់ជាច្រើនដូចជា៖ ផ្លាស់ប្ដូរឈ្មោះពីកិច្ចប្រជុំរដ្ឋមន្រ្តីព័ត៌មានទូរគមនាគមន៍ អាស៊ានទៅជាកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់បច្ចេកទេសឌីជីថលបណ្ដាប្រទេសអាស៊ាន (ADGSOM)។ អង្គប្រជុំលើកនេះ បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបតិ្តការ ដើម្បីរៀបចំអនុវត្តផែនការមេឆ្នាំ២០២០អោយបានល្អបំផុត ហើយត្រៀមរៀបចំ សម្រាប់ផែនការមេឆ្នាំ២០២៥ នាំអាស៊ានអភិវឌ្ឍតាមទិសយុទ្ធសាស្ត្រសេដ្ឋកិច្ច សង្គមបច្ចេកទេសឌីជីថល ធានាសុវត្ថិភាំពនិងចីរភាពនៃសហគមន៍អាស៊ាន។
គួរបញ្ជាក់ថា គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងព័ត៌ មាននិងទូរគមនាគមន៍លោក Nguyen Thanh Hung បានចូលរួមកិច្ចប្រជុំ TELMIN លើកទី១៩៕