បិទបញ្ចប់កិច្ចប្រជុំលើកទី១១ក្រុមពាក់កណ្ដាលអាណត្តិនៃវេទិកាតំបន់អាស៊ានស្ដីពីសន្តិសុខសមុទ្រ

(VOVWORLD) - ក្រោយរយៈពេល២ថ្ងៃធ្វើការ នាល្ងាចថ្ងៃទី១៥ ខែមីនា កិច្ចប្រជុំលើកទី១១ ក្រុមពាក់កណ្ដាលអាណត្តិនៃវេទិកាតំបន់អាស៊ានស្ដីពីសន្តិសុខសមុទ្រ ក្រោម សហអធិបតីភាពរបស់វៀតណាម អូស្ត្រាលីនិងសហភាពអឺរ៉ុប (EU) បានបិទ បញ្ចប់នៅទីក្រុងដាណាំង។

បិទបញ្ចប់កិច្ចប្រជុំលើកទី១១ក្រុមពាក់កណ្ដាលអាណត្តិនៃវេទិកាតំបន់អាស៊ានស្ដីពីសន្តិសុខសមុទ្រ - ảnh 1 បណ្ដាតំណាងតភ្ជាប់រង្វង់ដៃដើម្បីសន្តិភាពនិងសន្តិសុខនៅសមុទ្រក្នុងតំបន់ (រូបថត៖ nhandan.com.vn)

  នៅកិច្ចប្រជុំនេះ តំណាងជាច្រើនបានសម្ដែងនូវការ ព្រួយបារម្ភចំពោះការវិវត្តន៍នាពេលកន្លងទៅនៅសមុទ្រខាងកើត ដែលក្នុងនោះ មានសកម្មភាពដោយឯកតោភាគី ធ្វើយោធូបនីយកម្ម ដែលបានប៉ះពាល់យ៉ាង ធ្ងន់ធ្ងរលើសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍និង អាកាសចរណ៍នៅតំបន់។ លោក Vu Ho ប្រធាននាយកដ្ឋានអាស៊ាន (ក្រសួង ការបរទេសវៀត ណាម) បានអោយដឹងថា៖

        “មានភាពខុសប្លែកជាច្រើនក្នុងរបៀបវាយតម្លៃ ទាក់ទងនឹងបញ្ហានៅសមុទ្រ ជាពិសេសគឺខ្លឹមសារពាក់ព័ន្ធដល់ជម្លោះអធិបតេយ្យភាពនិងដែនសមុទ្រ។ ប៉ុន្តែ មានមតិរួមដែលចាត់ទុកថា រាល់ជម្លោះទាំងនេះត្រូវបានគ្រប់គ្រងនិងដោះស្រាយ ដោយឈរលើច្បាប់អន្តរជាតិ អនុញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ប្រទេសនានា ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ដំណើរការចរចារវាងអាស៊ាននិងចិន ស្ដីពីការ កសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ”។

        អង្គប្រជុំក៏បានស្នើអោយបង្កើតកាណាល់ទាក់ទងផ្ទាល់រវាងមន្ត្រីការពារជាតិនៃប្រទេសនានា កសាងគោលការណ៍ណែនាំរួម កែលំអរយន្តការផ្លាស់ប្ដូរអំពី សមុទ្រ សកម្មភាពល្បាតរួម កសាងនិងបើកទូលាយយន្តការចែករំលែកព័ត៌មាន ព្រមទាំងជំរុញដំណើរការចរចារវាងអាស៊ាននិងចិនដើម្បីសម្រេចបានក្រមប្រតិ បត្តិនៅសមុទ្រខាងកើតប្រកបដោយសុពលភាពនិងប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ