បិទបញ្ចប់កិច្ចប្រជុំលើកទី៤៣គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម

(VOVWORLD) - ក្រោយរយៈពេល២ថ្ងៃកន្លះប្រជុំ នាព្រឹកថ្ងៃទី២៥មីនា កិច្ចប្រជុំលើកទី ៤៣គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមបានបិទបញ្ចប់ក្រោម អធិបតីភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។
បិទបញ្ចប់កិច្ចប្រជុំលើកទី៤៣គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម - ảnh 1ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នៅកិច្ចប្រជុំលើកទី៤៣គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម (រូបថត៖ TTXVN)

  អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យ រដ្ឋាភិបាល រដ្ឋសភា ស្ថាប័ន និងអង្គការពាក់ព័ន្ធនានា ផ្ដោតសំខាន់ទៅលើ ការស្រាវជ្រាវ ទទួលមតិ កែតម្រូវសេចក្ដីព្រាងច្បាប់ចំនួន៧ដើម្បីដាក់ជូន រដ្ឋសភានៅកិច្ចប្រជុំនាពេលខាងមុខ។ នាដើមខែមេសា គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភានឹងរៀបចំកិច្ចប្រជុំសមាជិកសភាឯកទេសតាមរូបភាពកិច្ចប្រជុំអនឡាញ។ លោកស្រីប្រធានរដ្ឋសភាមានប្រសាសន៍ថា៖  

       “ប្រសិនបើក្នុងខែមេសា ស្ថានភាពជំងឺ Covid-19 នៅតែវិវត្តន៍យ៉ាង ស្មុគស្មាញ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងពិចារណាពេលវេលា រៀបចំកិច្ចប្រជុំ។ វៀតណាមបានគ្រប់គ្រងជំងឺយ៉ាងល្អ ប៉ុន្តែបានកើតមាន សញ្ញាឆ្លងរីករាលដាលទៅក្នុងសហគមន៍ហើយ។ រដ្ឋសភាគាំទ្រចំពោះរដ្ឋា ភិបាលដែលបានបញ្ជាដឹកនាំឲ្យតំបន់ទាំងអស់ត្រួតពិនិត្យឡើងវិញភ្លាមៗនូវជនបរទេសនិងជនវៀតណាមដែលទើបតែវិលត្រឡប់មកវិញពីបរទេស ដើម្បីរាំងខ្ទប់ការឆ្លងរីករាលដាលទៅលើសហគមន៍”។

        លោកស្រីប្រធានរដ្ឋសភាក៏បានស្នើឲ្យបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មានដើម្បីដឹកនាំ ប្រតិបត្តិការងារ បម្រើប្រជាជនតាមរយៈសេវាកម្មសាធា រណៈអនឡាញ ជៀសវាងការប្រមូលផ្ដុំមនុស្សជាច្រើន។ ទន្ទឹមនឹងការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ត្រូវការអនុវត្តដំណោះស្រាយដ៏សមស្រប ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចសង្គម ជំរុញផលិតកម្មអាជីវកម្ម បើកការ ចំណាយទុនវិនិយោគសាធារណៈ ដោះស្រាយបញ្ហាជ្រាបចូលនៃទឹកប្រៃ ធានាជីវភាពរស់នៅសម្រាប់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ