បិទបញ្ចប់ក្រោយរយៈពេល២ថ្ងៃប្រព្រឹត្តទៅ មហោស្រពសិមហោស្រពសិល្បៈចម្រៀង Then ចាបី Tinh ទូទាំងប្រទេសលើកទី៦

(VOVWORLD) - ក្រោយរយៈពេល២ថ្ងៃប្រព្រឹត្តទៅ មហោស្រពសិល្បៈចម្រៀង Then ចាបី Tinh ទូទាំងប្រទេសវៀតណាមលើកទី៦ បានបិទបញ្ចប់នាយប់ថ្ងៃទី១៤ ឧសភា។ 
បិទបញ្ចប់ក្រោយរយៈពេល២ថ្ងៃប្រព្រឹត្តទៅ មហោស្រពសិមហោស្រពសិល្បៈចម្រៀង Then ចាបី Tinh ទូទាំងប្រទេសលើកទី៦ - ảnh 1ប្រគល់ប័ណ្ណសរសើរជូនចំពោះអង្គភាពនានាដែលមានស្នាដៃឆ្នើមក្នុងមហោស្រពលើកនេះ 

ឈុតសម្ដែងប្រមាណ៦០ឈុតរបស់ខេត្តក្រុងចំនួន១៤កន្លែងដែលបានបង្ហាញនៅមហោស្រពលើកនេះ បានឧទ្ទេសនាមជូនទស្សនិកជនអំពីលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិជាជនជាតិ Tay – Nung – Thai។ តាមគណៈចាត់តាំងថា មហោស្រពសិល្បៈចម្រៀង Then ចាបី Tinh របស់បណ្ដាជនជាតិ Tay – Nung – Thai លើកទី៦ បានបង្ហាញឲ្យឃើញនូវកម្លាំងមហាសាមគ្គីភាពនិងស្មារតីមោទនភាពជាតិ។ នេះក៏ជាឱកាសដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយអំពីតំលៃបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិបណ្ដាជនជាតិភាគតិចចំពោះមិត្តភក្តិនៅក្នុងនិងក្រៅប្រទេស ព្រមទាំងរួមចំណែកអភិរក្សនិងអភិវឌ្ឍន៍តំលៃវប្បធម៌ក្នុងសម័យកាលសមាហរណកម្មអន្តរជាតិ កសាងខឿនវប្បធម៌វៀតណាមឲ្យបានជឿនលឿននិងពោរពេញទៅដោយអត្តសញ្ញាណជាតិផងដែរ។

លោកស្រី Trieu Thi Tinh នាយិការងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Ha Giang បានអះអាងថា មហោស្រពលើកនេះបាននាំមកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាក្នុងដួងចិត្តភ្ញៀវទេសចរចំពោះតំលៃបេតិកភណ្ឌវៀតណាមនិយាយរួម ហើយចំពោះប្រភេទសិល្បៈចម្រៀង Then ចាបី Tinh និយាយដោយឡែក។

“ទស្សនិកជននិងក្រុមសិល្បៈទាំងអស់ សុទ្ធតែវាយតំលៃខ្ពស់ចំពោះកម្មវិធីសម្ដែងនិងលំហរពិព័រណ៍នៅមហោស្រពលើកនេះ។ ឆ្នាំនេះមានការចូលរួមរបស់សិល្បៈករវ័យអាយុជាង៩០ឆ្នាំ ហើយក៏មានសិល្បៈករវ័យអាយុទើបតែ១០ឆ្នាំផងដែរ។ នេះជាសញ្ញាគួរឲ្យអបអរចំពោះការងារអភិរក្សនិងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌នានា។ ពិសេសគឺការយោគយល់របស់ប្រជាជនត្រូវបានលើកកំពស់ ព្រោះថាតាមរយៈមហោស្រពលើកនេះ ចម្រៀង Then បុរាណៗត្រូវបានរក្សាសឹងតែដដែល តាមរយៈការបង្រៀនរបស់សិល្បៈករចាស់ៗជូនចំពោះជំនាន់វ័យក្មេង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ